តុលាការជាន់ទាបថៃ បើកសវនាការលើសាលក្រមពីបទបះបោររួមគ្នា និងទោសក្បត់ជាតិ

ថៃ ៖ ទោះបីរយៈពេលកន្លងទៅ ប្រមាណជា៨ឆ្នាំមកហើយ តុលាការជាន់ទាបថៃ បានបើកសវនាការលើសាលក្រមពីបទបះបោររួមគ្នា និងទោសក្បត់ជាតិ ចាប់ពីថ្ងៃទី២៤-២៥ ខែកុម្ភ: ឆ្នាំ២០២១ នៃក្រុមមូលនិធិដើម្បីប្រជាធិបតេយ្យប្រទេស ថៃ (ក.ប៉.ប៉.ស) ចំនួន ៣៩នាក់ ដែលមានលោក ស៊ូថេប ថឿកស៊ូបាន់ ជាមេចលនា (ក្រុមបាតុករអាវលឿង) និងជាអតីឧបនាយករដ្ឋមន្ត្រីសម័យលោក អាភីស៊ិត វ៉េឆាជីវ៉ាក់។

តុលាការជាន់ទាបថៃ នៅល្ងាច ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ បានសម្រេចដាក់ទោសលើមេចលនាសំខាន់ៗរបស់លោក ស៊ូថេប ទាំង៣៩នាក់ ឲ្យជាប់ពន្ធនាគារចាប់ពី១ឆ្នាំ ដល់ ៧ឆ្នាំ និងអ្នកខ្លះត្រូវបានធានាឲ្យនៅក្រៅឃុំ ដោយឡែកមេចលនាកំពូលមិនត្រូវអនុញ្ញាតឲ្យធានានៅក្រៅឃុំមានក្រោយពីបញ្ចប់សវនាការជនសង្ស័យត្រូវបញ្ជូនទៅពន្ធនាគារពិសេសបាងកកដូចជា៖

. លោក ស៊ូថេប ថឿកស៊ូបាន់ មេចលនា ជាប់ពន្ធនាគារ ៥ឆ្នាំ (គឺជាក្រុមបាតុករអាវលឿង)
. លោក ណាត់ថាផុន ថីបសុវណ្ណ រដ្ឋមន្ត្រីក្រសួងអប់រំ ជាប់ពន្ធនាគារ ៦ឆ្នាំ ១៦ខែ (បច្ចុប្បន្ន)
. លោក ភុតផុង ប៉ុនណះកាន់ រដ្ឋមន្ត្រី ឌីជីថល ជាប់ពន្ធនាគារ ៧ឆ្នាំ (បច្ចុប្បន្ន)
. លោក ថាវ៉ន សេននៀម រដ្ឋមន្ត្រីគមនាគមន៍ ជាប់ពន្ធនាគារ ៥ឆ្នាំ (បច្ចុប្បន្ន)
. លោក សុវិត ថងប្រាក់ស៊ើត មេចលនាអតីតសង្ឃឯករាជ្យ ជាប់ពន្ធនាគារ ៤ឆ្នាំ ៨ខែ (បច្ចុប្បន្ន)
. អ្នកនាង អាន់ឆាក់ ផៃរ៉ាក់ ជាប់ពន្ធនាគារ ១ឆ្នាំ (បច្ចុប្បន្ន)
. លោក ជុំភុន ឈុំសៃ
. លោក អ៊ីសារ៉ាក់ សុំឆៃ

សូមបញ្ជាក់ថា ជនទាំង៨នាក់ តុលាការ មិនអោយធានានៅក្រៅឃុំនោះទេ។

រឿងក្តីបទបះបោររួមគ្នា និងទោសក្បត់ជាតិ បានកើតឡើងក្នុងអំឡុង ខែវិច្ឆិកាឆ្នាំ ២០១៣ ដល់ខែមីនាឆ្នាំ ២០១៤ បង្កចលាចលបិទទីតាំងរដ្ឋាភិបាល បិទទីក្រុងបាងកក និងរារាំងមិនឲ្យប្រជាជនចេញទៅបោះឆ្នោតជាតិថៃសម័យលោកស្រី យីង ឡាក់។

យោងតាមសេចក្តីសម្រេចរបស់តុលាការជាន់ទាប់ថៃបានប្រកាសថាជនសង្ស័យទាំង ៣៩នាក់មានសិទ្ធិផ្តឹងទាស់ទៅឧទ្ទរណ៍បន្ត៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២