MVបទចំរៀង ឧត្តមភរិយា ចេញចំថ្ងៃ៨មីនា ដើម្បីជាការដូរជូនស្រ្តីទាំងអស់

(ភ្នំពេញ) ៖ វីដេអូMV បទចំរៀងឧត្តមភរិយា របស់ផលិតកម្មថោន ដែលច្រៀងដោយលោក ម៉ៅ ហាជី ចេញជាផ្លូវការហើយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ ត្រូវជាទិវាសិទ្ធនារីអន្តរជាតិ ដើម្បីជាកាដូរសម្រាប់ស្រ្តីទាំងអស់ នៅថ្ងៃដល់មានន័យនេះ។
បទចំរៀងដែលមានអត្ថន័យពោពេញទៅដោយសុភមង្គល ក្ដីស្រលាញ់ ការយោគយល់ មាននៅក្នុងបទចំរៀងឧត្តមភរិយា ដែលអ្នកគាំទ្រទទឹងរង់ចាំជាយូណាស់មកហើយ ក្រោយពេលដែលបទ ឧត្តមស្វាមី បានទទួលការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រពលរដ្ឋខ្មែរទាំងនៅក្នុង នៅក្រៅប្រទេសផងដែរ ដែលជានិច្ចជាកាល ត្រូវបានឃើញអ្នកប្រើប្រាស់បណ្ដាញសង្គម យកមកច្រៀងលេង ឬCoverជាវីដេអូ សម្រាប់រំលឹកដល់ថ្ងៃរៀបការរបស់ពួកគាត់ផងដែរ។
កញ្ញា ចន្ទ មល្លិកា អ្នកនិពន្ធបទចំរៀង ឧត្តមភរិយា និងឧត្តមស្វាមី បានអោយដឹងថាវីដេអូពេញបទឧត្តមភរិយាចេញនៅថ្ងៃ៨មីនានេះ គឺជាការដូរមួយដែលផលិតកម្មថោន បានផ្ដល់ជូនអ្នកគាំទ្រ។
ចំណែកលោក ម៉ៅ ហាជី បានអោយដឹងថាដែរ បទចំរៀងឧត្តមភរិយា នេះជាបទដែលត្រូវអោយលោក ប្រើប្រាស់មនោសញ្ចេតនាជ្រាលជ្រៅ ជាលក្ខណៈស្នេហាជ្រាលជ្រៅ នឹងមានមានសុភមង្គល លោកបន្តថា នៅពេលដាក់អារម្មណ៍ច្រៀងលោកពិបាកខ្លះដែរ ដើម្បីអោយច្រើនដល់បទចំរៀង។
អ្វីដែលកាន់តែពិសេស នៅក្នុងMVបទចំរៀង ឧត្តមភរិយា បង្ហាញពីជីវិតប្ដីប្រពន្ធមួយគូដែលបានឆ្លងកាត់ការលំបាកជាមួយគ្នា តែយ៉ាងប្ដីប្រពន្ធមួយនេះគឺនៅតែបង្ហាញក្ដីស្រលាញ់នៅការយោគយល់ និងការដែលស្រលាញ់មិនចោលគ្នាទោះមានរឿងអ្វីកើតឡើងក៏ដោយ។
សូមជម្រាបដែរថាបទ «ឧត្តម ភរិយា» របស់លោក ម៉ៅ ហាជី គឺជាបទ Version ប្រុស ដែលច្រៀងតពីបទ «ឧត្តមស្វាមី» របស់កញ្ញា មាស សុខសោភា និងបានចេញកាលពីឆ្នាំ២០១៦ ហើយក៏ជាការនិពន្ធ តាក់តែងនិពន្ធឡើងដោយកញ្ញា ច័ន្ទ មល្លិកា៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២