សហរដ្ឋអាមេរិកនិងជួបពិភាក្សាជាមួយកូរ៉េខាងត្បូង និងជប៉ុនជុំវិញបញ្ហាកូរ៉េខាងជើង

វ៉ាស៊ីនតោន៖ មន្រ្តីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងនឹងជួបប្រជុំគ្នានៅថ្ងៃសុក្រ ទី២ មេសានេះ ដើម្បីពិភាក្សាលើគោលនយោបាយរបស់ប្រធានាធិបតី Joe Biden  ជុំវិញបញ្ហានៅកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន ChannelNewsAsia នៅថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានប្រាប់អ្នកយកព័ត៌មានថា លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិរបស់លោក Biden នឹងជួបជាមួយសម្ព័ន្ធមិត្តរបស់គាត់មកពីប្រទេសកូរ៉េខាងត្បូង និងជប៉ុនគឺលោក Suh Hoon និង Shigeru Kitamura នៅឯបណ្ឌិតសភាកងទ័ពជើងទឹកសហរដ្ឋអាមេរិកក្នុងទីក្រុង Annapolis រដ្ឋ Maryland ។

លោកបានបញ្ជាក់បន្ថែមថា “កិច្ចប្រជុំនេះនឹងពិភាក្សាលើការរំសាយកម្មវិធីអាវុធនុយក្លេអ៊ែរ ដែលជាកិច្ចការស្នូលនៃគោលនយោបាយរបស់អាមេរិកចំពោះកូរ៉េខាងជើង…. យើងក៏ដឹងដែរថាវិធីសាស្រ្តណាមួយដែលមានប្រសិទ្ធិភាពចំពោះកូរ៉េខាងជើង គឺយើងនឹងត្រូវអនុវត្តជាមួយសម្ព័ន្ធមិត្តជិតស្និទ្ធរបស់យើងគឺកូរ៉េខាងត្បូង និងជប៉ុន” ។

ទោះជាយ៉ាងណា  ប្រធានាធិបតីអាមេរិកលោក Joe Biden  បានប្រកាសថាសហរដ្ឋអាមេរិកនៅតែបើកចំហចំពោះការទូតជាមួយប្រទេសកូរ៉េខាងជើង បើទោះជាទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលផ្លោងថ្មី របស់ពួកគេកាលពីសប្តាហ៍មុនក៏ដោយ ប៉ុន្តែអាមេរិកបានព្រមានដែលថានឹងមានការឆ្លើយតបវិញប្រសិនបើកូរ៉េខាងជើងចង់បង្ករបញ្ហា៕ Kim Jong-un considers TERRIFYING surprise on huge North Korea anniversary | World | News | Express.co.uk

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២