អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Najib Razak ចាប់ផ្តើមប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការផ្តន្ទាទោស ពីបទពុករលួយទឹកប្រាក់ជាង៤,៥ពាន់​លានដុល្លារ

គូឡាឡាំពួ៖ សាលាឧទ្ធរណ៍របស់ប្រទេសម៉ាឡេស៊ីនៅថ្ងៃច័ន្ទសប្តាហ៍នេះ  នឹងចាប់ផ្តើមសវនការរបស់អតីតនាយករដ្ឋមន្រ្តីលោក Najib Razak ដើម្បីបើកផ្លូវប្តឹងតវ៉ាចំពោះបទចោទប្រកាន់ពុករលួយក្នុងករណីដែលមានជាប់ទាក់ទងនឹងរឿងអាស្រូវដែលមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារនៅមូលនិធិរដ្ឋ(1MDB)។នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន ChannelNewsAsia នៅថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១។

កាលពីឆ្នាំមុនលោក Najib ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ១២ ឆ្នាំនិងពិន័យជាប្រាក់ចំនួន ៥០ លានដុល្លារអាមេរិក បន្ទាប់ពីត្រូវបានរកឃើញថាមានពិរុទ្ធភាពពីបទរំលោភលើសេចក្តីទុកចិត្ត, ការរំលោភបំពានអំណាច និងការលាងលុយកខ្វក់ចំពោះការទទួលប្រាក់ខុសច្បាប់ប្រមាណ ៤,៥ ពាន់​លានដុល្លារពីក្រុមហ៊ុនអេសស៊ីអាយអិលអេសដែលជាអតីតអង្គភាព(1MDB) ប៉ុន្តែការផ្តន្ទាទោសនៅតែពន្យាពេលរង់ចាំបណ្តឹងឧទ្ធរណ៍ចប់ជាស្ថាពរ។

មេធាវីរបស់លោកNajib គ្រោងនឹងឡើងការពារក្តីនៅថ្ងៃច័ន្ទនេះ ចំពោះចៅក្រមជំនុំជម្រះដែលបានច្រានចោលភ័ស្តុតាងដែលបង្ហាញថាលោក Najib ​ត្រូវបានបោកបញ្ឆោតដោយហិរញ្ញប្បទានម៉ាឡេស៊ី Jho Low និងមន្រ្តី មូលនិធិ(1MDB) ផ្សេងទៀតឱ្យជឿថាមូលនិធិនៅក្នុងគណនីរបស់គាត់គឺជាអំណោយពីគ្រួសាររាជវង្សអារ៉ាប៊ីសាអូឌីត។

សូមជម្រាបថា យ៉ាងហោចណាស់មានប្រទេសចំនួន ៦ បានបើកការស៊ើបអង្កេតទៅលើមូលនិធិ (1MDB) នៅក្នុងរឿងអាស្រូវដ៏ធំមួយនៅទូទាំងពិភពលោកដែលបានបង្កផលប៉ះពាល់ដល់មន្ត្រីជាន់ខ្ពស់ និងស្ថាប័នហិរញ្ញវត្ថុធំៗ ។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះប្រទេសម៉ាឡេស៊ីបានប្រមូលប្រាក់បានជាង ៣ ពាន់លានដុល្លារពីធនាគារអាមេរិក Goldman Sachs ក្រុមហ៊ុនសវនកម្ម Deloitte និងក្រុមធនាគារម៉ាឡេស៊ី AmBank ក្នុងកិច្ចព្រមព្រៀងដាច់ដោយឡែកដើម្បីដោះស្រាយបណ្តឹងដែលទាក់ទងនឹងការស៊ើបអង្កេត មូលនិធិ(1MDB) ៕ Najib starts appeal against 1MDB-linked conviction, jail sentence » The  Capital PostFormer Malaysia PM Najib pleads not guilty at start of 1MDB-linked  corruption trial , SE Asia News & Top Stories - The Straits Times

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២