គណៈកម្មការផ្សារ ៖ អាជីវករផ្សារអូរឬស្សី ប្រមាណជា ២០នាក់ ទៀត ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ១៩

ភ្នំពេញ ៖ គណកម្មការផ្សារអូរឬស្សី យប់មិញនេះ បានអោយដឹងថា មានបងប្អូនដែលជាអាជីវករលក់ដូរក្នុងផ្សារអូរឬស្សីប្រហែលជា ២០នាក់បានឆ្លងកូវីដ១៩។

អាជីវករផ្សារអូរឬស្សី ប្រមាណជា ២០នាក់ ទៀត ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ១៩ ក្រុមគ្រូពេទ្យបានចុះទទួលយកដល់គេហដ្ឋាន និងដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យ។ ក្នុងស្ថានភាពនេះដែរ គណៈកម្មការផ្សារអូរឬស្សី ក៏បានអំពាវនាវដល់បងប្អូនអាជីវករដែលលក់ដូរដែលចេញចូលផ្សារអូរឬស្សីតាំងពីថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២១ ទាំងអស់ ធ្វើតេស្ត និងយកសំណាកទៅពិនិត្យឲ្យបានគ្រប់ៗគ្នា។

អាជ្ញាធរ និងមន្រ្ដីសុខាភិបាល បានបញ្ជាក់ កាលពីយប់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ថា មន្រ្ដីសុខាភិបាល បានរកឃើញអាជីវករផ្សារអូរឫស្សី ចំនួន២០នាក់បន្ថែមទៀត ឆ្លងកូវីដ១៩ ធ្វើឲ្យចំនួនអ្នកឆ្លង នៅក្នុងផ្សារអូរឫស្សី កើនឡើងដល់៣៦នាក់ ហើយនៅពេលនេះ អាជ្ញាធរកំពុងតែបន្ដអំពាវនាវឲ្យអាជីវករផ្សេងៗទៀត ត្រូវទៅយកសំណាកជាបន្ទាន់ នៅក្នុងវិទ្យាល័យបាក់ទូក។

ជាមួយគ្នានេះដែរ អាជ្ញាធរ នៅតែបន្ដអំពាវនាវឲ្យអាជីវករផ្សេងៗទៀត ត្រូវទៅយកសំណាកមកពិនិត្យស្វែងរកកូវីដ១៩។ ដោយឡែក អាជីវករជាង១០០០នាក់ បានយកសំណាកទៅពិនិត្យរួចហើយ ក្នុងចំណោមអាជីវករជាង៧០០០នាក់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២