អភិបាលរាជធានីភ្នំពេញ នាំយកអំណោយ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋ កំពុងធ្វើ ចត្តាឡីស័ក ក្នុងសង្កាត់ទន្លេបាសាក់

ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ០៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បាននាំយកនូវអំណោយ បន្ថែម ដ៏ថ្លៃថ្លា របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន១៦០គ្រួសារ ដែលមានជីវភាពខ្វះខាត និងកំពុងតែធ្វើ ចត្តាឡីស័ក ក្នុងភូមិ១៦ សង្កាត់ទន្លេបាសាក់។

អំណោយបន្ថែមដែលត្រូវទទួលបានក្នុងមួយគ្រួសារនាព្រឹកនេះរួមមាន សាច់ជ្រូក២គីឡូ ត្រីខ៦កំប៉ុង ទឹកសុទ្ធ១កេស និងថវិកាចំនួន៣០មុឺនរៀល៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២