ចក្រភពអង់គ្លេសបើកកញ្ចប់ទឹកប្រាក់ជាង ៥៩លានដុល្លារស្វាគមន៍សម្រាប់ការតាំងលំនៅថ្មីរបស់ជនជាតិហុងកុង

ក្រុងឡុងដ៍៖ នៅថ្ងៃព្រហស្បតិ៍នេះ ចក្រភពអង់គ្លេសបានសន្យាផ្តល់ប្រាក់ចំនួន ៤៣លានផោន (៥៩ លានដុល្លារ) ស្វាគមន៍ការមកដល់របស់ប្រជាជនហុងកុង ដើម្បីសម្រូលដល់ការស្វែងរកការងារធ្វើ, ផ្ទះ និងសាលារៀន ក្រោមគំនិតផ្តួចផ្តើមមួយដែលអនុញ្ញាតឱ្យមនុស្សរាប់លាននាក់អាចតាំងទីលំនៅថ្មីនៅក្នុងប្រទេសរបស់ខ្លួនបាន បន្ទា​ប់ពីប្រទេសចិនបានដាក់ច្បាប់សន្តិសុខថ្មីនៅក្នុងទីក្រុងហុងកុងដែលជាអតីតទឹកដីអាណានិគមរបស់អង់គ្លេស។​ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ ងារ​ព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១។

ចក្រភពអង់គ្លេសបើកទ្វារទទួលប្រជាជនដែលមានអទិភាពជាង ៥លាននាក់ដើម្បីផ្តល់ឱ្យពួកគេនូវឱកាសដើម្បីរស់នៅ និងធ្វើការនៅក្នុងប្រទេស ហើយទីបំផុតអាចនឹងដាក់ពាក្យសុំសញ្ជាតិបាន។ ថវិកាភាគច្រើនដែលបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះនឹងត្រូវចំណាយដោយរដ្ឋាភិបាលក្នុងតំបន់សម្រាប់កម្មវិធីនានាដើម្បីជួយគាំទ្រទាក់ទងនិងភាសាអង់គ្លេស និងថ្លៃផ្ទះសម្រាប់ការមកដល់ថ្មី។ រដ្ឋាភិបាលក៏នឹងបើកការិយាល័យប្រចាំតំបន់ជាក់ស្តែងចំនួន ១២ ផងដែរដើម្បីផ្តល់ជំនួយក្នុងការបំពេញលិខិតស្នាម សុខភាព និងសាលារៀន ព្រមទាំងផ្តល់ដំបូន្មានអំពីរបៀបបង្កើតធុរកិច្ចនៅអង់គ្លេស។

ប្រទេសចិនបានប្រតិកម្មយ៉ាងខឹងសម្បារចំពោះការផ្តល់ជូនរបស់អង់គ្លេសពេលនេះហើយនិយាយថាទស្សនៈរបស់លោកខាងលិចចំពោះសកម្មភាពរបស់ខ្លួនលើហុងកុង គឺពឹងផ្អែកលើព័ត៌មានមិនពិតតែប៉ុណ្ណោះ។

សូមជម្រាបថា ចាប់តាំងពីការចាប់ផ្តើមនៅខែមករាមានមនុស្សប្រហែល ២៧.០០០ នាក់បានដាក់ពាក្យសុំទិដ្ឋាកាថ្មីគិតត្រឹមថ្ងៃទី ១៩ ខែមីនា ទោះបីជារដ្ឋាភិបាលបានព្យាករណ៍អង់គ្លេសថានឹងមានអ្នកដាក់ពាក្យចន្លោះពី ២៥៨,០០០ ទៅ ៣២២,០០០ នាក់ក្នុងរយៈពេល ៥ ឆ្នាំ។ កម្មវិធីនេះត្រូវបានបើកសម្រាប់ប្រជាជនចំនួន ២,៩ លាននាក់ដែលកាន់លិខិតឆ្លងដែនជនជាតិអង់គ្លេស (ក្រៅប្រទេស) ដែលមានឋានៈពិសេសទាក់ទងទៅនឹងហុងកុង និងអ្នកមានសិទ្ធិស្របច្បាប់ជាង ២,៣ លាននាក់ផ្សេងទៀត៕UK's Johnson offers visas for millions in Hong Kong

Britain launches new visa for millions of Hongkongers fleeing China's crackdown | Hong Kong | The Guardian
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២