(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី៨ ខែមេសានេះ ពីករណីស្លាប់បុរសជនជាតិខ្មែរ ចំនួន ២នាក់ អាយុ ៦៨ឆ្នាំ និងអាយុ ៤៩ឆ្នាំ ដោយសារជំងឺកូវីដ១៩។ ម្នាក់ រស់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់កាលពីថ្ងៃទី៧មេសា វេលាម៉ោង ១:៤០នាទីរំលងអាធ្រាត្រ និងបុរសអាយុ ៤៩ឆ្នាំ រស់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់កាលពីថ្ងៃទី៧មេសា វេលាម៉ោង ១១:៥៥នាទីព្រឹក។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១១ ខែមីនា មកដល់ថ្ងៃទី៧មេសា មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ សរុបចំនួន ២៤នាក់ហើយ។ ក្នុងនោះ ២២នាក់ ជាជនជាតិខ្មែរ និង ២នាក់ ជាបរទេស ( បុរសជនជាតិចិនម្នាក់ និងបុរសជនជាតិកូរ៉េម្នាក់ )៕