ម្ចាស់ផ្ទះជួលក្នុងតំបន់ Lockdown ចែកអំណោយដល់ពលរដ្ឋ កំពុងជាប់ចត្តាឡីស័ក

(ភ្នំពេញ) ៖ ក្រុមគ្រួសារលោកស្រី អ៊ុន ទូច ម្ចាស់ផ្ទះជួលបានរៀបចំចែកអំណោយជាគ្រឿងបរិភោគ ដល់ពលរដ្ឋកំពុងជាប់ចត្តាឡីស័ក ក្នុងតំបន់ Lockdown ចំនួន ១០០កញ្ចប់ នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ក្នុងអំឡុងនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

លោកស្រី អ៊ុន ទូន មានប្រសាសន៍ថាដោយមើលឃើញពីការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រជាពលរដ្ឋកំពុងជាប់ ក្នុងតំបន់ Lockdown និងជាចូលរួមជាមួយរាជរដ្ឋាភិបាល ក្រុមគ្រួសារលោកស្រីបាននាំយកគ្រឿងបរិភោគ ចែកជូនពលរដ្ឋចំនួន ១០០កញ្ចប់ និងបន្តចែកជូនជាដំណាក់កាលបន្តទៀត។

លោកស្រីក្នុងឱកាសឆ្នាំថ្មីខិតជិតមកដល់នាពេលខាងមុខ សូមបួងសួងទេវតាឆ្នាំថ្មីជួយតាមថែរក្សា និងសូមឱ្យប្រជាពលរដ្ឋជៀសផុតពីជំងឺកាចសាហាវមួយនេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២