ម៉ូតូ២គ្រឿងបុកគ្នានៅក្រុងប៉ោយប៉ែត ស្លាប់២នាក់ ខ្មែរម្នាក់ ថៃម្នាក់ ចំម៉ោងទទួលទេវតា

បន្ទាយមានជ័យ ៖ បុរស២នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងមានខ្មែរម្នាក់ និងជនជាតិថៃម្នាក់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ រវាងមានករណីម៉ូតូ២គ្រឿងបុកគ្នានៅផ្លូវលំក្រាលបេតុង ត្រង់ចំណុចកាស៊ីណូផ្កាយ៥ ភូមិក្បាលស្ពាន១សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីម៉ោង៤និង១០នាទីទៀបភ្លឺនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់និងនគរបាលក្រុងបានអោយដឹងថា៖ ព័ត៌មានបឋមគឺ គ្រោះថ្នាក់រវាងម៉ូតូនិងម៉ូតូក្នុងទិសដៅផ្ទុយគ្នា ពីជើងទៅត្បូង។
ករណីនេះបានបណ្តាលអោយអ្នបើកបរម៉ូតូទាំងពីរស្លាប់នៅកន្លែងកើតហេតុ។

សមត្ថកិច្ចបានបន្តថា ៖ ជនរងគ្រោះនិងជាជនបង្ក មាន១/ឈ្មោះ ណាត់ តាផុង ប្រុសអាយុ២៦ឆ្នាំ ធ្វើការនៅកាស៊ីណូហូលីដេផាលេស(ជនជាតិថៃ) ជាអ្នកបើកបរម៉ូតូ ស្លាប់នៅកន្លែងកើតហេតុ និង ឈ្មោះ ស៊ីថា ហៅខ្លូ អាយុជាង៤០ឆ្នាំ (ជនជាតិខ្មែរ) រស់នៅផ្ទះជួលនៅចំណុចអាគារដើមស្រល់ ក្នុងភូមិសាមគ្គីមានជយ័ សង្កាត់/ក្រុងប៉ោយប៉ែកជាអ្នបើកបរម៉ូតូ ស្លាប់នៅកន្លែងកើតហេតុដែរ។

សមត្ថកិច្ចនិងអ្នកឃើញហេតុការណ៍ មូលហេតុនៃគ្រោះថ្នាក់បើកលឿន មិនប្រកាន់ស្តាំ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២