រុស្ស៊ីបណ្តេញមន្ត្រីការទូតឆែកចំនួន២០នាក់ ជាការសងសឹក

ម៉ូស្គូ៖  រុស្ស៊ី ទុកពេលវេលាឱ្យមន្រ្តីការទូតឆែកត្រឹម ២៤ ម៉ោងដើម្បីចាកចេញពីស្ថានទូត ប្រចាំនៅទីក្រុងម៉ូស្គូ ដើម្បីជាការឆ្លើយតបនឹងការបណ្តេញអ្នកការទូតរុស្ស៊ីចំនួន១៨នាក់ចេញពីសាធារណរដ្ឋឆែកកាលពីពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានា Aljazeera នៅថ្ងៃចន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១។

ក្រសួងការបរទេសរុស្ស៊ីបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យម្សិលមិញនេះថា ខ្លួនបានធ្វើការតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងទង្វើអមិត្តរបស់អាជ្ញាធរឆែក។ រុស្ស៊ីក៏តម្រូវឱ្យស្ថានទូតឆែកកាត់បន្ថយចំនួន បុគ្គលិករបស់ខ្លួនឱ្យនៅត្រឹមកំរិតដូចគ្នានឹងស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងPragueផងដែរ។ រុស្ស៊ីតម្រូវឱ្យអ្នកការទូតឆែកប្រមាណ២០នាក់ត្រូវតែចាកចេញពីប្រទេសរុស្ស៊ីនៅត្រឹមថ្ងៃចន្ទសប្ដាហ៍នេះ។

គួររំលឹកថា នាយករដ្ឋមន្រ្តីឆែក Andrej Babis កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានបណ្តេញបុគ្គលិកចំនួន១៨នាក់ចេញពីស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុង Prague ដោយចោទប្រកាន់ពីបទពាក់ព័ន្ធនឹងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសរុស្ស៊ី នៅក្នុងការបំផ្ទុះឃ្លាំងគ្រាប់អាវុធចំនួន២ កាលពីឆ្នាំ២០១៤។

ក្រសួងការបរទេសរុស្ស៊ីបានគូសបញ្ជាក់ថា សកម្មភាពបណ្តេញមន្រ្តីការទូតរបស់ខ្លួនពីសាធារណរដ្ឋឆែកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះថា ជាការខិតខំដើម្បីផ្គាប់ចិត្តសហរដ្ឋអាមេរិក ស្របពេលដែលសហរដ្ឋអាមេរិកបានប្រកាសពីការដាក់ទណ្ឌកម្មថ្មីៗ និងការបណ្តេញអ្នកការទូតរុស្ស៊ីចំនួន ១០ នាក់ក្នុងការសងសឹកចំពោះអ្វីដែលទីក្រុងវ៉ាស៊ីនតោនបានអះអាងថាវិមានក្រឹមឡាំងបានជ្រៀតជ្រែកក្នុងការបោះឆ្នោតរបស់ខ្លួន តាមរយៈការវាយប្រហារតាមប្រព័ន្ធអ៊ិនធើណេតដ៏ធំនិងសកម្មភាពឈ្លានពានដ៏ទៃៗទៀត៕US expels Russian diplomats in response to SolarWinds hack

Russia expels 20 Czech diplomats in row over fatal depot explosion | NewsChain
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២