ត្រឹម២៤ម៉ោង ឥណ្ឌារកឃើញអ្នកឆ្លង COVID-១៩ ថ្មីជាង ២៧០,០០០នាក់ និងអ្នកស្លាប់ ១,៦១៩នាក់

អន្តរជាតិ៖ ប្រទេសឥណ្ឌាបានរាយការណ៍ពីការកើនឡើងនូវចំនួនអ្នកឆ្លង COVID-១៩ ថ្មីចំនួន ២៧៣,៨១០នាក់ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ដែលករណីនេះធ្វើឱ្យចំនួនឆ្លងសរុបនៅឥណ្ឌាកើនលើសពី១៥លាននាក់ហើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានា Aljazeera នៅថ្ងៃចន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១។

កាលពីថ្ងៃអាទិត្យម្សិលមិញអ្នកជំងឺ COVID-១៩ ចំនួន ១,៦១៩នាក់ទៀត ក៏បានបាត់បង់ជីវិតផងដែរ នាំឲ្យចំនួនមនុស្សស្លាប់សរុប ដោយសារជំងឺក៏កាចសាហាវនេះទូទាំងប្រទេសឥណ្ឌា កើនឡើងដល់ ១៧៨,៧៦៩នាក់។ អត្រាឆ្លង និងស្លាប់ដោយសារ COVID-១៩ របស់ឥណ្ឌាពេលនេះគឺស្ថិតក្នុងកម្រិតខ្ពស់ជាងគេបំផុតក្នុងលោក។

សូមជម្រាបថា អាជ្ញាធរឥណ្ឌាកំពុងប្រញាប់ប្រញាល់រៀបចំមន្ទីរពេទ្យបន្ថែម និងធានាការផ្គត់ផ្គង់ថ្នាំអុកស៊ីសែននិងថ្នាំព្យាបាលបន្ថែមនៅពេលដែលវិបត្តិ COVID-១៩ កាន់តែធ្ងន់ធ្ងរ។  បុគ្គលិកសុខាភិបាលក៏កំពុងត្រៀមសម្រាប់ការកើនឡើងបន្ថែមទៀតផងដែរនៅពេលដែល ប្រជាជនឥណ្ឌារាប់លាននាក់ បានជួបជុំគ្នាយ៉ាងកកុញក្នុងពិធីបុណ្យសាសនាមួយ   នៃសាសនាហិណ្ឌូដែលនឹងត្រូវអូសបន្លាយ ពេញមួយខែមេសានេះតែម្តង៕ India's daily COVID-19 cases rise by record 273,810 | Al Arabiya EnglishIndia extends record rise in COVID-19 cases, election rallies continue | Nasdaq

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២