លួចបង្កប់ ជនជាតិចិន ចំនួន១១នាក់ នៅក្នុងរថយន្តម៉ាកសាំងយ៉ុង ចេញពីខេត្តពញរះសីហនុ ទៅខេត្តកំពត តែជាប់ត្រឹមសមត្ថកិច្ចស្រុកឈូក

ខេត្តកំពត ៖ ពិតជាហ៊ានមែន ដោយមិនញញើតនិងច្បាប់សោះ បុរសជាអ្នកបើក រថយន្តម៉ាកសាំងយ៉ុង មួយគ្រឿង បានលួច បន្លំដឹក ជនជាតិចិន ចំនួន១១នាក់ ចេញពីខេត្តពញរះសីហនុ ឆ្ពោះទៅខេត្តកំពត ប៉ុន្តែត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកឈូក បង្ក្រាប និងឃាត់ខ្លួន កាលពីម៉ោង៩ព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។

សមត្ថកិច្ចបានធ្វើការឃាត់រថយន្តម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ស្លាកលេខ ភំ្នពេញ 2AH-0465 នៅភូមិអង្គឃ្លៃ ឃុំត្រម៉ែង ស្រុកឈូក ដែលបានដឹកជនជាតិចិនចំនួន ១១ នាក់ចេញពី ខេត្តព្រះសីហនុ មក ខេត្តកំពត ឆ្លងកាត់ភូមិសាស្ត្រ នៅឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ល្មើសនិងបម្រាម របស់រាជរដ្ឋាភិបាល។

ករណីនេះ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២