ការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ាទៅលើក្រុមបាតុករបានធ្វើឱ្យប្រជាជនជាង ២៥០,០០០ នាក់ផ្លាស់ទីលំនៅ និងស្លាប់ជាង៧០០នាក់

យ៉ាំងហ្គោន៖ អ្នករាយការណ៍ពិសេស​សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយនៅថ្ងៃពុធម្សិលមិញនេះថា ការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ាទៅលើក្រុមបាតុករប្រឆាំងរដ្ឋប្រហារបានបង្ខំឱ្យប្រជាជនប្រមាណ២៥ម៉ឺននាក់ផ្លាស់ទីលំនៅ និងស្លាប់ជាង៧០០នាក់។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channelnewsasiaនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១។

រដ្ឋាភិបាលយោធាបានបង្កើនការប្រើប្រាស់កម្លាំងដ៍សាហាវដើម្បីបង្ក្រាបមហាបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈដែលបានបណ្តេញមេដឹកនាំស៊ីវិលស្របច្បាប់លោកស្រី អ៊ុងសាន ស៊ូជី។

យោងតាមក្រុមឃ្លាំមើលក្នុងតំបន់បានឱ្យដឹងថាយ៉ាងហោចណាស់មានមនុស្ស ៧៣៨ នាក់ត្រូវបានសម្លាប់ និង ៣.៣០០ នាក់កំពុងជាប់ពន្ធនាគារក្នុងនាមជាអ្នកទោសនយោបាយ។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាលោក Tom Andrews បាននិយាយថា“ វាពិតជាគួរអោយខ្លាចណាស់នៅពេលដែលដឹងថាការវាយប្រហាររបស់យោធាបាន ធ្វើឲ្យប្រជាជនមីយ៉ាន់ម៉ាជិត ១/៤ លាននាក់ផ្លាស់ទីលំនៅ ពិភពលោកត្រូវតែចាត់វិធានការភ្លាមៗដើម្បីដោះស្រាយគ្រោះមហន្តរាយមនុស្សធម៌នេះ” ។

លោកបានមានប្រសាសន៍បន្ថែមថា មនុស្សជាង ២.០០០ នាក់នៅក្នងរដ្ឋការ៉ែនបានឆ្លងកាត់ព្រំដែនប្រទេសមីយ៉ាន់ម៉ាចូលទៅក្នុងប្រទេសថៃហើយមនុស្សរាប់ពាន់នាក់ទៀតត្រូវបានផ្លាស់ប្តូរទីលំនៅនៅក្នុងតំបន់ ពួកគេទាំងអស់បានលាក់ខ្លួននៅក្នុងព្រៃក្បែរភូមិរបស់ពួកគេ ។

សូមជម្រាបថា ភាគច្រើននៃប្រជាជនរាប់ពាន់នាក់ដែលត្រូវបានផ្លាស់ទីលំនៅ គឺជាអ្នកធ្វើស្រែចំការដើម្បីចិញ្ចឹមជីវិត  ហើយពួកគេនឹងជួបប្រទះការកង្វះខាតស្បៀងអាហារនាពេលអនាគត ប្រសិនបើមិនអាចវិលត្រឡប់ទៅផ្ទះដោយសុវត្ថិភាពវិញបាន ស្របពេលដែលពួកគេមួយចំនួនកំពុងដេកនៅក្នុងរូងភ្នំ ឬក្រោមដើមឈើ កំពុងត្រូវការការជួយសង្គ្រោះជាបន្ទាន់ផងដែរ៕ 情報】掃射喪禮燒活人:緬甸軍方重現「羅興亞清洗」的酷刑戰術@場外休憩區哈啦板- 巴哈姆特

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២