សហរដ្ឋអាមេរិកប្រកាសចែកចាយវ៉ាក់សាំងCOVID-19 ចំនួន៦០លានដូស ក្រោយរងការរិះគន់ជុំវិញការរក្សាវ៉ាក់សាំងទុក

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានប្រកាសផែនការចែករំលែកវ៉ាក់សាំង AstraZenecaរបស់ខ្លួនចំនួន៦០លានដូសទៅប្រទេសដ៏ទៅទៀត បន្ទាប់ពីមានការរិះគន់ជាច្រើនទៅលើរដ្ឋបាលលោក Joe Biden  ជុំវិញការប្រមូលវ៉ាក់សាំងស្ដុកទុក ខណៈបណ្ដាប្រទេសដទៃកំពុងខ្វះខាតវ៉ាក់សាំង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានChannelnewsasia នៅថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១។

អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បាននិយាយកាលពីថ្ងៃច័ន្ទសប្តាហ៍នេះថា វ៉ាក់សាំងថ្នាំ AstraZeneca ចំនួន ៦០ លានអាចមានសម្រាប់ចែករំលែកទៅប្រទេសដ៏ទៃនៅប៉ុន្មានខែខាងមុខនេះ ប៉ុន្តែយើងមិនទាន់ប្រាដកថាតើវ៉ាក់សាំងទាំងនោះនឹងត្រូវចែកចាយទីណានោះទេ។

លោកស្រី Jen Psaki ដែលបានកត់សម្គាល់ថា និយតករអាមេរិកនៅតែត្រូវការពេលពិនិត្យឡើងវិញនូវគុណភាព និងប្រសិទ្ធិភាពនៃវ៉ាក់សាំងដែលបានផលិតរួចហើយ។

សូមជម្រាបថា ក្នុងចំណោមវ៉ាក់សាំង AstraZeneca ចំនួន ៦០ លាន ត្រូវបានគេរំពឹងថាសហរដ្ឋអាមេរិកនិងចែករំលែកដល់ប្រទេសឥណ្ឌាដែលកំពុងប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃការឆ្លងមេរោគកូវីដ-១៩ បន្ទាប់ពីលោក Biden បាននិយាយតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi កាលពីថ្ងៃច័ន្ទ ដោយសន្យានឹងផ្តល់ជំនួយបន្ទាន់ជាច្រើនរួមមានការផ្គត់ផ្គង់ទាក់ទងនឹងអុកស៊ីសែន បរិក្ខាពេទ្យ វ៉ាក់សាំង និងការព្យាបាល៕ US to share up to 60 mln AstraZeneca vaccine doses globally -White House -  The Jerusalem Post

 

 

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២