ភ្នំពេញ ៖ មនុស្សចំនួន១៤នាក់ មានខ្មែរម្នាក់ រួមជាមួយរថយន្តស៊េរីទំនើប២គ្រឿង ត្រូវបានសមត្ថកិច្ច នៅចំណុចគោលដៅត្រួតពិនិត្យ រង្វង់មូលគួចការណុង គល់ស្ពានជ្រោយចង្វារត្រើយខាងលិច ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ធ្វើការឃាត់បាន កាលពីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។
ប្រភពព័ត៌មានពីសមត្តកិច្ច បានឲ្យដឹងថា ដោយការអនុវត្តគរពតាមគោលការរាជរដ្ឋភិបាលមិនថាតែប្រជាពលរដ្ឋណាបើកប មធ្យោបាយដោយរថយន្តនិងយានជំនិះផ្សេងៗ គ្រប់ប្រភេទ ត្រូវតែធ្វើរការឃាត់និងសួរនាំ បើមិនមានលិខិតអនុញ្ញាតនិងមិនមានការចាំបាច់ ត្រូវតែហាមឃាត់និងសួរនាំទាំងអស់ ដោយឡែកនៅម៉ោងកើតហេតុខាងលើដោយឃើញថា មានរថយន្តស៊េរីទំនើប២គ្រឿង បើកបដោយជនជាតិចិន និងមានបុរសជាជនជាតិខ្មែរម្នាក់ បម្រុងបើកឆ្លងគោលដៅត្រួតពិនិត្យ ក៏ឃាត់សួរនាំតែម្តង ឃើញថា មិនមានឯកសារ អុញ្ញាតនិងមិនមានការចាំបាច់ ទើបសមត្តកិច្ចប្រចាំគោលដៅ រាយការណ៍ទៅថ្នាក់លើ ឲ្យឃាត់រថយន្តទាំង២គ្រឿងនិងមនុស្សសរុប១៤នាក់នេះជាបន្ទាន់។
ក្រោយពីការឃាត់សួរនាំទៅដោយ បុរសជាជនជាតិខ្មែរបានប្រាប់ទៅសមត្តកិច្ចឲ្យដឹងថា ដោយខ្លួនបានជូនជនជាតិចិនទាំង១៣នាក់ មានស្រីនិងប្រុស ធ្វើដំណើរចេញពីម្តុំបឹងកេង គោលបំណងទៅកន្លែងស្នាក់នៅខុនដូរ នៅជ្រោយចង្វារ ជាកន្លែងជនជាតិចិនស្នាក់នៅ រួមទាំងខ្លួនមិនមានឯកសារនិងការអនុញ្ញាត។
ទាំងរថយន្តនិងមនុស្ស១៤នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូន ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំ អនុវត្តបន្តទៅតាមនិតិវិធីទៅតាមផ្លូវច្បាប់៕


