ឡាន ពូ និងឡាន ក្មួយ បុកគ្នានៅ ស្រុកកំរៀង ខេត្តបាត់ដំបង របួសធ្ងន់ស្រាល១៥នាក់

ខេត្តបាត់ដំបង ៖ ឡានដឹកទឹកសុទ្ធ របស់ ពូ ដាច់កាឡេ ជ្រុលទៅបុក ឡានដឹកស្វាយ របស់ក្មួយ បណ្តាលអោយមនុស្សប្រុសស្រី ចំនួន១៥នាក់ រងរបួសធ្ងន់និងស្រាល នៅត្រង់ចំណុចក្រុមទី០១ ភូមិស្រឡៅទង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។

អធិការរងផ្នែកចរាចរណ៍ផ្លូវគោកស្រុកកំរៀង លោក ស្វាយ សំអាត បានឲ្យដឹងថា ៖ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្ត ខាងលើធ្វើដំណើបញ្ច្រាស់ទិសគ្នាពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុរថយន្ត របស់ក្មួយប្រុស ដែលដឹកមនុស្សជាង ១០នាក់ ក្នុងគោលបំណងទៅបេះផ្លែស្វាយ ក៏បានឈប់ចតដើម្បីបត់ជើងតូច ភ្លាមៗនោះស្រាប់តែមានរថយន្ត ១គ្រឿងទៀត ដែលជារបស់ ពូ ដឹកទឹកសុទ្ធលក់ បានដាច់កាឡេរួចហើយក៏រ៉េចង្កូតទៅបុករថយន្តដឹកមនុស្សច្រើនពេញទំហឹងបណ្តាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរទាំងសងខាងសរុបចំនួន ១៥នាក់បានរងរបួសធ្ងន់ និងស្រាលតែម្តង។

សមត្ថកិច្ច បានអោយដឹងថា ជនរងគ្រោះម្ចាស់ កាម៉ារី ជាក្មួយ ឈ្មោះ កុយ សីហា អាយុ២០ឆ្នាំ រស់នៅក្នុងខេត្តប៉ៃលិន រីឯម្ចាស់រថយន្តដឹកទឹកសុទ្ធត្រូវជាឳពុកមាមិនស្គាល់ឈ្មោះ ខណ:កើតហេតុភ្លាមៗត្រូវបានប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋានដឹកបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២