លោកពូទីនសន្យាផ្តល់ជំនួយវេជ្ជសាស្រ្តបន្ទាន់ដល់ប្រទេសឥណ្ឌា

អន្តរជាតិ៖ កាលពីថ្ងៃពុធម្សិលមិញនេះ លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីនបានធ្វើការសន្ទនាតាមរយៈទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី ដោយសន្យាថានឹងផ្តល់ជំនួយវេជ្ជសាស្រ្តជាបន្ទាន់ ដើម្បីជួយដោះស្រាយវិបត្តិកូវីដ១៩ដែលកំពុងញាំញីនៅក្នុងប្រទេសឥណ្ឌា ។នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១។

វិមានក្រឹមឡាំងបានចេញសេចក្តីប្រកាសព័ត៌មានមួយថា លោកពូទីនបានសម្តែងការគាំទ្រចំពោះលោកម៉ូឌី ដើម្បីជួយប្រទេសនៅអាស៊ីខាងត្បូងមួយនេះប្រយុទ្ធប្រឆាំង និងការវាយប្រហារយ៉ាងខ្លាំងពីការកើនឡើងនៃការឆ្លងមេរោគកូវីដ១៩។

លោកពូទីនបានប្រាប់លោកម៉ូឌីតាមរយៈខ្សែទូរស័ព្ទថា ប្រទេសរុស្ស៊ីនឹងចេញប្រតិបត្តិការជើងហោះហើរនៅថ្ងៃពុធដើម្បីផ្តល់ការផ្គត់ផ្គង់ជំនួយវេជ្ជសាស្រ្តច្រើនជាង ២២ តោនទៅកាន់ប្រទេសឥណ្ឌាដែលរួមមាន៖ ម៉ាស៊ីនផលិតអុកស៊ីសែន ២០គ្រឿង ម៉ាស៊ីនខ្យល់ ៧៥គ្រឿង ម៉ាស៊ីនពិនិត្យសុខភាព១៥០ គ្រឿង និងថ្នាំពេទ្យ ២០០,០០០ កញ្ចប់។

សូមជម្រាបថា បច្ចុប្បន្ននេះ ឥណ្ឌា​កំពុងញាំញីដោយវិបត្តិកូវីដ១៩ ដោយមួយសប្តាហ៍កន្លងមកនេះ បានកត់ត្រាចំនួនអ្នកស្លាប់ជាមធ្យមចំនួន២,០០០០នាក់ និងឆ្លងលើសពី ៣០០,០០០នាក់ក្នុង១ថ្ងៃ ដែលធ្វើឱ្យមន្ទីរពេទ្យនៅទីក្រុងដេលី និងនៅទូទាំងប្រទេសកំពុងបង្វែរអ្នកជំងឺចេញ បន្ទាប់ពីកង្វះខាតគ្រឿងបរិក្ខា  អស់អុកស៊ីសែន និងគ្រែពេទ្យសម្រាប់សម្រាកព្យាបាល៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២