ចំនួនអ្នកឆ្លង COVID-១៩ នៅតំបន់អឺរ៉ុបកើនលើស ៥០លាននាក់ហើយ

អន្តរជាតិ៖ មនុស្សជាង ៥០ លាននាក់ហើយបានឆ្លងជំងឺកូវីដ១៩នៅតំបន់អ៊ឺរ៉ុប និងស្លាប់ជាង ១លាន៦សែននាក់ ចាប់តាំងពីជំងឺនេះបានកើតឡើងដំបូងនៅទីកក្រុងវូហាន ក្នុងប្រទេសចិនកាលពីខែធ្នូ ឆ្នាំ២០១៩។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានChannelnewsasia នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១។

ចំនួនសរុបរហួតដល់ ៥០,០២១, ៦១៥ ករណីត្រូវបានកត់ត្រានៅក្នុង ៥២ប្រទេស និងដែនដីក្នុងតំបន់អឺរ៉ុបដែលក្នុងនោះមានអ្នកឆ្លងថ្មីជាមធ្យមចំនួន១៩៧,៤០០ ករណីក្នុងមួយថ្ងៃ។ ជំងឺកូវីដ១៩បានសម្លាប់មនុស្សជាង ១,០៦០,៩០០ នាក់ហើយនៅអឺរ៉ុបចាប់តាំងពីការរីករាលដាលបានចាប់ផ្តើមដំបូង ខណៈដែលតួលេខអ្នកសា្លប់ដោយជំងឺនេះបច្ចុប្បន្នមានប្រហែល ៣,៦០០ ក្នុងមួយថ្ងៃ។

ប្រទេសអង់គ្លេសបានអនុញ្ញាតឱ្យអាជីវកម្មដែលមិនចាំបាច់ និងហាងកាហ្វេកបើកសារជាថ្មីនៅថ្ងៃទី ១២ ខែមេសាហើយឥឡូវនេះបានរាយការណ៍ករណីឆ្លងថ្មីជាមធ្យមចំនួន ២.៣០០ ករណីក្នុងមួយថ្ងៃ បន្ទាប់ពីវីធានការចាក់សោទូទាំងប្រទេស និងកម្មវិធីចាក់វ៉ាក់សាំងទ្រង់ទ្រាយធំដែលបានចាប់ផ្តើមកាលពីដើមកាលពីខែធ្នូ ដែលបានអនុញ្ញាតឱ្យប្រជាជនពេញវ័យចំនួន ៦៤ ភាគរយទទួលបានវ៉ាក់សាំង។

ប្រទេសអ៊ីតាលីក៏បានអនុម័តផងដែរនូវការបើកឡើងវិញនូវផ្នែកខ្លះនៃក្លឹបកំសាន្ត ភោជនីយដ្ឋាន និងរោងកុន ខណៈប្រទេសបារាំងដែលមានចំនួនករណីឆ្លងខ្ពស់បំផុតនៅអឺរ៉ុបរហូតដល់ជាង ៥.៥ លាននាក់ក៏បានរាយការណ៍ពីការធ្លាក់ចុះនៃចំនួនអ្នកឆ្លងថ្មីៗផងដែរ។

ទោះជាយ៉ាងណាប្រទេសអឺរ៉ុបជាច្រើនបានរាយការណ៍អំពីធ្លាក់ចុះករណីឆ្លងប្រចាំថ្ងៃរបស់ខ្លួនក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ហើយរដ្ឋាភិបាលអឺរ៉ុបកំពុងតែលើកយកវិធានការណ៍ជាបន្តបន្ទាប់ដើម្បីទប់ស្កាត់ការរីករាលដាលនៃ COVID-១៩៕UEMO statement on the COVID-19 outbreak in Europe – uemo

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២