ក្រុមសម្ព័ន្ធមិត្តណាតូ ចាប់ផ្តើមដកកងទ័ពរបស់ខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថានហើយ

អន្តរជាតិ៖ ក្រុមសម្ព័ន្ធមិត្តអង្គការណាតូបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា សមាជិករបស់ខ្លួននឹងចាប់ផ្តើមដកបេសកកម្មរបស់ខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីប្រធានាធិបតីចូ បៃដិនសម្រេចចិត្តដកកងទ័ពសហរដ្ឋអាមេរិកត្រឡប់មកវិញនៅដើមខែឧសភាខាងមុខនេះ។នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានChannelnewsasia នៅថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១។

ក្នុងខែមេសានេះ សមាជិកនៃសម្ព័ន្ធមិត្តណាតូដែលគាំទ្រដោយសហរដ្ឋអាមេរិកបានយល់ព្រមបញ្ចប់បេសកម្មរបស់ខ្លួនដើម្បីដកកងទ័ពសរុបជាង ៩,៦០០ នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានបន្ទាប់ពីលោក ចូ បៃដិន បានអំពាវនាវឱ្យបញ្ចប់សង្រ្គាមវែងបំផុតរបស់ទីក្រុងវ៉ាស៊ីនតោននៅក្រុងប្រទេសនេះ។

ការសម្រេចចិត្តនេះត្រូវបានពន្យារពេលជាច្រើនខែមកហើយ បន្ទាប់ពីអតីតប្រធានាធិបតីអាមេរិក លោក ត្រាំ បានធ្វើកិច្ចព្រមព្រៀងមួយជាមួយពួកតាលីបង់កាលពីឆ្នាំមុន ស្តីពីដកកងទ័ពសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តចាកចេញពីប្រទេសអាហ្វហ្គានីស្ថាននៅដើមខែឧសភា ក្រោយពីមើលឃើញថា ការវាយប្រហារបានថយចុះហើយការចរចាសន្តិភាពបានរីកចម្រើន។

មន្ត្រីណាតូថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ សម្ព័ន្ធមិត្តណាតូបានសម្រេចចិត្តថា និងចាប់ផ្តើមដកកងកម្លាំងបេសកកម្មទាំងអស់មកវិញ ដោយចាប់ផ្តើមថ្ងៃទី១ ខែឧសភាខាងមុខ។ មន្ត្រីណាតូបានបញ្ជាក់បន្ថែមថា សុវត្ថិភាពនៃកងទ័ពរបស់សម្ព័ន្ធមិត្តនឹងក្លាយជាអាទិភាព ហើយយើងកំពុងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារបុគ្គលិករបស់យើងពីគ្រោះថ្នាក់។

លោកប្រធានាធិបតី ចូ បៃដិន បាននិយាយថាការដកទ័ពរបស់អាមេរិក នឹងត្រូវបញ្ចប់នៅថ្ងៃទី ១១ ខែកញ្ញាខាងមុខ ដែលជាថ្ងៃខួបលើកទី២០ឆ្នាំ នៃការវាយប្រហារមកលើសហរដ្ឋអាមេរិក ទោះបីជាអាមេរិកនៅតែភ័យខ្លាចថាការដកទ័ពមកវិញពេលនេះអាចនឹងអនុញ្ញាតឱ្យពួកតាលីបង់ទទួលបានអំណាចជាថ្មីនៅក្នុងប្រទេសនេះក៏ដោយ។

ទោះយ៉ាងណា សម្ព័ន្ធមិត្តណាតូ និងដៃគូសន្យានឹងបន្តឈរជាមួយប្រជាជន​អាហ្វហ្គានីស្ថាន និងស្ថាប័នរបស់ខ្លួនក្នុងការលើកកម្ពស់សន្តិសុខនិងគាំទ្រដល់ការរីកចម្រើនក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយ ខណៈដែលសហរដ្ឋអាមេរិកបាននិងកំពុងដាក់ពង្រាយកម្លាំងបន្ថែមជាបណ្តោះអាសន្នដើម្បីការពារកងទ័ពអន្តរជាតិនៅពេលពួកគេដកថយ ហើយបានរក្សាទុកវត្តមាននាវាផ្ទុកយន្តហោះមួយគ្រឿងនៅក្នុងតំបន់ដើម្បីគាំទ្រដល់ការដកខ្លួនចេញផងដែរ៕

ើ​​​​​
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២