ប្រទេសម៉ាឡេស៊ីរកឃើញករណីដំបូងនៃវីរុសកូវីដ-១៩បំលែងខ្លួនថ្មីរបស់ឥណ្ឌា

អន្តរជាតិ៖ កាលពីថ្ងៃអាទិត្យ ទី២ ខែឧសភា រដ្ឋមន្រ្តីក្រសួងសុខាភិបាលម៉ាឡេស៊ីលោក Adham Baba បាននិយាយថា បន្ទាប់ពីសម្រេចដាក់បំរាមលើជើងហោះហើរពីប្រទេសឥណ្ឌាបានប៉ុន្មានថ្ងៃ ម៉ាឡេស៊ីបានរកឃើញករណីវិជ្ជមាននៃវីរុសកូវីដ១៩បំលែងខ្លួនថ្មី ដែលត្រូវបានគេរកឃើញដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានChannelnewsasia នៅថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១។

លោក Adham Babaបាននិយាយថា វ៉ារ្យ៉ង់វីរុសថ្មី( B.1.617 )ត្រូវបានគេរកឃើញនៅក្នុងខ្លួនជនជាតិឥណ្ឌាម្នាក់នៅឯព្រលានយន្តហោះអន្តរជាតិគូឡាឡាំពួរ ប៉ុន្តែលោកមិនបានបញ្ជាក់ថា វីរុសបំលែងថ្មីនេះត្រូវបានរកឃើញនៅពេលណានោះទេ។

អង្គការសុខភាពពិភពលោកបានពិពណ៌នាពីវីរុសកូវីដ១៩បំលែងថ្មី( B.1.617 )​នេះថា  វាមានសមត្ថភាពឆ្លងពីមនុស្សម្នាក់ទៅមនុស្សមា្នក់យ៉ាងរហ័ស និងបណ្តាលឱ្យអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរ ឬវាអាចគេចផុតពីភាពស៊ាំនៃវ៉ាក់សាំងទៀតផង។

កាលពីថ្ងៃពុធសប្តាហ៍មុន​ប្រទេសម៉ាឡេស៊ី បានហាមឃាត់ការហោះហើរទៅ និងមកពីប្រទេសឥណ្ឌានិងបានហាមឃាត់អ្នកដំណើរពីគោលដៅណាមួយរបស់ឥណ្ឌាមិនឱ្យចូលប្រទេសរបស់ខ្លួនដើម្បីការពារការរីករាលដាលនៃមេរោគបំលែងខ្លួនថ្មី ស្របពេលប្រទេសឥណ្ឌាកំពុងប្រយុទ្ធប្រឆាំងនឹងរលកយក្សនៃការឆ្លងជំងឺកូវីដ១៩ដ៏សាហាវបំផុតដែលធ្វើឱ្យប្រទេសនេះកំពុងជួបវិបត្តិធ្ងន់ធ្ងរ។

សូមជម្រាបថា ក្នុងខែកុម្ភះប្រទេសម៉ាឡេស៊ីបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងការពារកូវីដ- ១៩ ទូទាំងប្រទេស និងគ្រោងចាក់ឱ្យបាន ៨០ភាគរយនៃប្រជាជន ៣២ លាននាក់ក្នុងរយៈពេលមួយឆ្នាំ។ ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះបានរាយការណ៍ថាមានករណីឆ្លងវីរុសថ្មីចំនួន ៣,៤១៨ នាក់កាលពីថ្ងៃអាទិត្យដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបដល់ទៅ ៤១៥,០១២ ករណីរួមទាំងអ្នកស្លាប់ជាង ១,៥០០ នាក់៕Malaysia reports first case of Indian COVID-19 variant | ZAWYA UAE Edition Malaysia reports over 2,800 new Covid-19 cases for second day; Selangor leads with 748 | EdgeProp.my

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២