លក់ចាប់ហួយ ក្នុងផ្សារសិរីសោភ័ណ ម្នាក់ មានជំងឺកូវីដ១៩ អ្នកពាក់ព័ន្ធជាច្រើននាក់ ទៅយកសំណាកពិនិត្យ និងធ្វើចន្តាឡីស័ក

បន្ទាយមានជ័យ ៖ ទីប្រជុំជននៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ចាប់ផ្តើមមានអ្នកជម្ងឺកូវីដ១៩ ម្នាក់ហើយ មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច ប្រមូលយកអ្នកពាក់ព័ន្ធជាច្រើននាក់នៅភូមិភ្នំកន្តួត សង្កាត់កំពង់ស្វាយ ទៅផ្តល់វត្តុសំណាក រកមេរោគកូវីដ១៩ និងដាក់អោយអ្នកប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ធ្វើចន្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រឹត១ កងវ៉ារបស់រដ្ឋបាលខេត្ត នៅភូមិកងវ៉ាសង្កាត់កំពង់ស្វាយ។

លោក ហ៊ឺល រ៉ាយា អភិបាលក្រុងសិរីសោភ័ណ ,លោកនាង ហាវអភិបាលរងក្រុង បានដឹកមន្ត្រីក្រោមឪវាទ ព្រមទាំងគ្រូពេទ្យ កម្លាំងទាំង៣ប្រភេទធ្វើប្រតិប័ត្តការនេះ។

លោកវរៈសេនីយ៍ ស៊ី ឌី អធិការក្រុងសិរីសោភ័ណប្រាប់ថា ៖ អ្នកវិជ្ជមានកូវីដ១៩ ម្នាក់ ឈ្មោះ បាន រ៉ាស៊ី អាយុ២៧ឆ្នាំ មុខរបរលក់ចាប់ហួយ ក្នុងផ្សារសិរីសោភ័ណ មានទីលំនៅ ភូមិភ្នំកន្តួត សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ឈ្មោះ បាន រ៉ាស៊ី មានអាក្ការៈរោគសញ្ញាក្អក ឈឺបំពង់ ក ឡើងកំដៅខ្លាំង ហើយគេក៏បានទៅរកជួបគ្រូពេទ្យដើម្បីអោយពិគ្រោះ ពិនិត្យសុខភាពនិងយកវត្ថុសំណាក នៅមន្ទីពេទ្យបង្អែក ក្រុងសិរីសោភ័ណ។ ជាលទ្ធផលឧបករណ៍តេស្តរហ័ស (Rapid test) និង ម៉ាស៊ីន Gene Xpert គឺវិជ្ជមានកូវីដ១៩ ហើយត្រូវបានបញ្ជូនទៅសម្រាកនៅមណ្ឌលព្យាបាល។

លោក ហ៊ឺល រ៉ាយា អភិបាលក្រុងសិរីសោភ័ណ សូមរំលឹកដល់បងប្អូនពលរដ្ឋនិងសាធារណៈជនរស់នៅក្នុងក្រុងសិរីសោភ័ណ កុំតក់ស្លុត កុំបាត់ម្ចាស់ការ ប៉ុន្តែត្រូវរឹងមាំ រួមដៃគ្នាទប់ស្កាត់ជម្ងឺរាតត្បាត តាមរយៈ “៣ការពារ ៣កុំ ២ចូលរួម” ៖ គឺបី ការពារ៖ ១./ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ២./លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល៣./ រក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពី មួយម៉ែត្រកន្លះឡើងទៅ និងបីកុំ៖១./ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល។ ២. /កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ។៣/. កុំប៉ះពាល់គ្នា ។ និងពីរចូលរួម៖១./ចូលរួមយុទ្ធការចាក់វ៉ាក់សាំងការពាងជម្ងឺកូវីដ១៩ ។២. /ប្រើ QR Code Stop Covid៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២