ទោះលទ្ធផលតេស្ត ឃើញវិជ្ជមានកូវីដ​១៩ កើនដល់៦នាក់ និងអ្នកពាក់ព័ន្ធ ជាង៥០នាក់ទៅយកសំណាក អាជ្ញាធរមិនទាន់ បិទផ្សារសិរីសោភ័ណ នៅឡើយទេ

ខេត្តបន្ទាយមានជ័យ ៖ គ្រូពេទ្យជួរមុខបានធ្វើតេស្តរហ័សលើ អ្នកជាប់ពាក់ព័ន្ធ ជាច្រើននាក់ ក្នុងនោះរកឃើញអ្នកវិជ្ជមានកូវីដ ១៩ កើនពីម្នាក់ ដល់៦នាក់ហើយ គិតត្រឹមយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។

លោកវរៈសេនីយ៍ ស៊ី ឌី អធិការក្រុងសិរីសោភ័ណអោយដឹងនាព្រឹកថ្ងៃទី៤ខែឧសភាថា៖ ដំបូងនៅក្រុងនេះ គេរកឃើញមានអ្នកវិជ្ជមានកូវីដ ១៩ ម្នាក់ ជាអ្នកលក់ចាប់ហួយ ក្នុងផ្សារសិរីសោភ័ណ មានទីលំនៅ ភូមិភ្នំកន្តួត សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្រោយរកឃើញភ្លាមៗ នៅយប់ថ្ងៃទី៣ឧសភា អាជ្ញាធរមានសមត្ថកិច្ច បានចុះប្រមូលយកអ្នកពាក់ព័ន្ធដែលជាអ្នកប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលកើនដល់ ជាង៥០នាក់ ពីផ្សារសិរីសោភ័ណនិងពីភូមិភ្នំកន្តួត សង្កាត់កំពង់ស្វាយ យកទៅផ្តល់វត្តុសំណាករកមេរោគកូវីដ១៩ និងដាក់អោយធ្វើចន្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រឹត១ កងវ៉ារបស់រដ្ឋបាលខេត្តនៅភូមិកងវ៉ាសង្កាត់កំពង់ស្វាយ។

នៅផ្សារសិរីសោភ័ណ ជាទីដែលមានអ្នកពាក់ព័ន្ធ ពិសេសឳពុកម្តាយនិងក្រុមគ្រួសាររបស់បុរសដែលរកឃើញបឋម វិជ្ជមានកូវីតដ១៩ក្តី ក៏លោក ហ៊ឺល រ៉ាយា អភិបាលក្រុងសិរីសោភ័ណ នៅព្រឹកថ្ងៃទី៤ខៃឧសភាបានប្រាបថា៖ ជាគោលការណ៍ផ្សារសិរីសោភ័ណ ដែលជាផ្សារធំបងអស់ទី២នៅប្រជុំជននេះមិនទាន់បិទនៅឡើយទេ។ លោកបញ្ជាក់ថា ៖ បានជាមិនបិទព្រោះឳពុកម្តាយនៃបុរសវិជ្ជមានកូវីត១៩នោះ លទ្ធផលគាត់តេស្តគឺអវិជ្ជមាន។

ទោះជាយ៉ាងនេះក្តី នាព្រឹកថ្ងៃទី៤ខែឧសភា ផ្សារនេះស្ងាត់ មានអ្នកលក់ដូរនិងអតិថិជន តិចតួចណាស់បានចួលទៅផ្សារនេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២