ខណ្ឌ សង្កាត់ ណាខ្លះ? ស្ថិតក្នុងតំបន់ក្រហម ក្រោយពី រដ្ឋបាលរាជធានីភ្នំពេញ បង្រួម កាន់តែតូចជាងមុន

ភ្នំពេញ ៖ យោងតាមសេចក្តីសម្រេច នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ នេះ «ត្រង់ប្រការ២» បង្ហាញថា តំបន់ក្រហម ក្នុងរាជធានីភ្នំពេញ បាន «បង្រួម» កាន់តែតូចជាងមុន ដែលខណ្ឌខ្លះ មិនមាន «តំបន់ក្រហម» ថែមទៀតផង។ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការរដ្ឋបាល សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយបែងចែកជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង» សម្រាប់រយៈពេល៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១​ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ។

តំបន់ក្រហមក្នុងរាជធានីភ្នំពេញ៖
១/ ខណ្ឌមានជ័យ (៣សង្កាត់)៖
-សង្កាត់ស្ទឹងមានជ័យទី១ (ផ្នែកខ្លះនៃភូមិទ្រា និងផ្នែកខ្លះនៃភូមិថ្មី)
-សង្កាត់ស្ទឹងមានជ័យទី២ (ភូមិដំណាក់ធំ៤ និងផ្នែកខ្លះនៃភូមិភ្នាត)
-សង្កាត់ស្ទឹងមានជ័យទី៣ (ផ្នែកខ្លះនៃភូមិទ្រា៤, ផ្នែកខ្លះនៃភូមិដំណាក់ធំ២, ផ្នែកខ្លះ នៃភូមិដំណាក់ធំ៣ និងផ្នែកខ្លះនៃភូមិដំណាក់ធំ៥)

២/ខណ្ឌទួលគោក (៣សង្កាត់)៖
-សង្កាត់បឹងកក់ទី ២ (ភូមិ២៣)
-សង្កាត់បឹងសាឡាង (ភូមិ១០ ភូមិ១៤ និងផ្នែកខ្លះនៃភូមិ១៦)
-សង្កាត់ផ្សារដើមគរ (ភូមិ១ ភូមិ២ ភូមិ៣ ភូមិ៥ ភូមិ៦ និងភូមិ៧)

៣/ខណ្ឌពោធិ៍សែនជ័យ (២សង្កាត់)៖
– សង្កាត់ចោមចៅទី១ (ភូមិត្រពាំងថ្លឹង១ ភូមិត្រពាំងថ្លឹង២ ភូមិត្រពាំងថ្លឹង៣ ភូមិត្រពាំងថ្លឹង៤ និងភូមិទួលពង្រ)
– សង្កាត់ចោមចៅទី២ (ភូមិជ្រៃកោង)

៤/ខណ្ឌប្ញស្សីកែវ (១សង្កាត់៖
-សង្កាត់ទូលសង្កែទី១ មាន៣ភូមិ៖ ភូមិទួលសង្កែ ភូមិចុងខ្សាច់ ភូមិបាក់ទូក)

៥/ខណ្ឌ៧មករា (១សង្កាត់)៖
សង្កាត់វាលវង់ (ប្លុកបុរីកីឡា ចំនួន ៨អគារ)

៦/ខណ្ឌច្បារអំពៅ (១សង្កាត់)៖
-សង្កាត់ច្បារអំពៅទី២ (ផ្នែកខ្លះនៃភូមិដើមចាន់)៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២