ខ្យល់កន្ត្រាក់នៅក្រុងប៉ោយប៉ែត ខូចខាតផ្ទះជាង៧០ខ្នង ផ្សារ១កន្លែង

បន្ទាយមានជ័យ ៖ ភ្លៀង និងខ្យល់កន្រ្តាក់យ៉ាងខ្លាំង បានធ្វើឱ្យប៉ះពាល់ខូចខាតរំលំផ្ទះប្រជាពលរដ្ឋ សរុប ៧៣ខ្នងនិងផ្សារ១កន្លែង នោះគឺយប់ថ្ងៃទី៥ ឧសភា ឆ្នាំ២០២១ ក្នុងភូមិសាស្រ្តទាំង៣សង្កាត់នៃក្រុងប៉ោយប៉ែត ។

លោកបោន សីហា អធិការនគរបាលក្រុងប៉ោយប៉ែតអោយដឹងនថ្ងៃទី៦ខែឧសភាឆ្នាំ២០២១ ថា តួលេខបឋមដែលខូចខាត ក្នុងនោះ ៖ សង្កាត់មិនិត្ត៣៤ ខ្នងផ្ទះ , សង្កាត់ផ្សារកណ្តាល ២៣ ខ្នងផ្ទះ , សង្កាត់ប៉ោយប៉ែត ១៦ ខ្នងផ្ទះ និងផ្សារមង្គលប៉ោយប៉ែតរបស់លោកឧកញ៉ាហង្ស ស៊ីផា ចំនួន ០១ ខ្នងធំ ។

លោកបានបន្តថា ៖ ពេលនេះក្រុងប៉ោយប៉ែតកំពុងតែរងទុក្ខដ៏ធ្ងន់ធ្ងរដោយបញ្ហាកូវីដ-19 មិនទាន់ធូរស្បើយផង គឺត្រូវបិទខ្ទប់ ហើយប្លុកខ្លះត្រូវកំណត់ជាតំបន់ក្រហមផង ឥឡូវបន្ថែមបន្ទុកធ្ងន់ដល់អាជ្ញាធរ មានសមត្ថកិច្ចទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២