ខេត្តបន្ទាយមានជ័យ ប្រកាស ចាប់ផ្តើមអនុវត្ត កតព្វកិច្ចពាក់ម៉ាស់

បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យប្រកាសថា កតព្វកិច្ចពាក់ម៉ាស់ត្រូវចាប់ផ្តើមអនុវត្តតាមច្បាប់ហើយ មានផាកពិន័យនិងវិធានផ្សេងទៀត ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តទៅ ។

រដ្ឋបាលខេត្តថា យោងសេចក្តីជូនដំណឹង លេខ ២១៣ សខល ចុះថ្ងៃទី៣ខែឧសភាឆ្នាំ២០២១ របស់ក្រសួងសុខាភិបាល ភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ត្រូវបានកំណត់ជាទីតាំងដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ស្របតាមប្រកាសលេខ ០៨១ ស.នក្រ.ប្រក្រ ចុះថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១ របស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងបញ្ជាក់ពីការចាប់ផ្តើមអនុវត្តស្មារតីខ្លឹមសារនេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកាលពីថ្ងៃទី៥ ខែឧសភា។

លោកអភិបាលខេត្តបានបញ្ជាក់ ក្នុងសារមួយ ដែលសរសេរលើបណ្តាញសង្គមថា៖ “សូមបងប្អូនចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីកាត់ផ្តាច់ខ្សែចម្លង និងលុបបំបាត់ជំងឺកូវីដ ១៩ ចេញពីទឹកដីខេត្តបន្ទាយមានជ័យ ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាយើងទាំងមូល។ សូមរួមគ្នាដើម្បីបន្ទាយមានជ័យ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២