បញ្ជូនខ្លូនបុរសម្នាក់ ទៅតុលាការ ក្រោយពីបើករថយន្តទាំងស្រវឹងបុកអ្នកជិះកង់ស្លាប់ នៅគល់ស្ពានមេគង្គ ខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១បានបញ្ជូនសំណុំរឿងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកអ្នកជិះកង់ បណ្ដាលឲ្យស្លាប់ម្នាក់ នៅស្ពានមេគង្គខេត្តស្ទឹងត្រែង ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។

មន្រ្តីជំនាញ ការិយាល័យ ចរាចរ បានឲ្យដឹងថា ជនរងគ្រោះជិះកង់ ឈ្មោះ គង់ ខេង អាយុ៦៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានស្លាប់ បន្ទាប់ពីក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់ តាមរថយន្តពេទ្យបង្អែក ខេត្តស្ទឹងត្រែង។ ចំណែក អ្នកបើកបររថយន្ត ឈ្មោះ ហេង សុខណាក់ អាយុ៣៥ឆ្នាំ។

សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅគល់ស្ពានមេគង្គ ត្រើយខាងកើត ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង រវាងរថយន្តតូយ៉ូតា តាកូម៉ា បុកអ្នកជិះកង់ កំពុងហាត់ប្រាណ ធ្លាក់ពីលើស្ពាន ស្លាប់ ចំណែករថយន្តក៏បានជ្រុលចង្កូត ទៅបុកជាប់នឹងក្បាលស្ពានមេគង្គ។

លោក ឈឿន ម៉េង នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជាក់ថា មូលហេតុ ដោយសារអ្នកបើកបររថយន្ត ក្នុង ស្ថានភាព ស្រវឹង បានល្មើសនឹងច្បាប់ចរាចរណ៍៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២