ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីចម្រុះបានពិនិត្យ វាយតម្លៃលើលក្ខណៈសម្បត្តិទណ្ឌិតចំនួន២៧នាក់ នៅពន្ធនាគារខេត្តបន្ទាយមានជ័យ ដើម្បីទទួលបន្ធូរបន្ថយទោស ពី៣ខែ និង៦ខែ ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ។
នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នៅក្នុងពន្ធនាគារផ្ទាល់ នាភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដែលមានការចូលរួម លោក គឹង វណ្ណ អភិបាលរងខេត្តបន្ទាយមានជ័យ លោកតេង សាម៉ៃ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ឧត្តមអត្ថានុរក្សថ្នាក់លេខ២ លោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទយមានជ័យនិង អនុប្រធានមន្ត្រីពន្ធនាគារនុរក្ស និងសាម៉ីទណ្ឌិត។
លោកឧត្តមអត្ថានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន បានឲ្យដឹងថា ៖ បច្ចុប្បន្ន ជនជាប់ឃុំក្នុងពន្ធគារខេត្តបន្ទាយមានជ័ជាក់ស្តែងមានចំនួន១.៥៧៧នាក់ / ស្រីមានចំនួន៩៩នាក់។
ក្នុងនោះ ជនត្រូវចោទមានចំនួន ២៤៩នាក់/ ស្រី១១នាក់ ។ជនជាប់ចោទមានចំនួន២៤៩នាក់ /ស្រីមានចំនួន១៧នាក់ ។ពិរុទ្ធជនមានចំនួន៧៧៣នាក់/ ស្រីមានចំនួន៤៦នាក់។
ទណ្ឌិតមានចំនួន៣២៦នាក់ /ស្រីមានចំនួន២៥នាក់ អនិតិជនមានចំនួន១២៥នាក់/ស្រី៦នាក់។ និងអ្នកទើបចាប់ចូលថ្មី ពិសេសគឺមេខ្យល់ មានចំនួន៧៤នាក់/ ស្រី៧នាក់។
លោកឧត្តមអត្ថានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន បានឲ្យដឹងបន្តទៀតថា៖ ពន្ធនាគារខេត្តបន្ទាយមានជ័យបានអនុវត្តនូវតួនាទីភារកិច្ច ភារកិច្ចរបស់ខ្លួន ៖ ដូចជា ១/ការអប់រំកែប្រែស្ដានិតិសម្បទា ២/ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ៣/ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងពន្ធនាគារ៤/ការងារកសិកម្មសិប្បកម្ម ៤/ការអភិវឌ្ឍន៍ធនធានមនុស្ស និង៦/ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាប្រកបដោយភាពទទួលខុសត្រូវនិងធានាបានលទ្ធផលល្អនិងមានប្រសិទ្ធភាពខ្ពស់ ។
លោកបានបន្តថា ៖ ក្រៅពីនេះក្នុងអង្គភាព ក៏រៀបចំមានប៉ុស្តិ៍សុខភាពមួយខ្នងដែលគ្រប់គ្រងដោយអង្គភាពផ្ទាល់នឹងមានផ្នែកសុខាភិបាលជាអ្នកទទួលខុសត្រូវ។
ជាមួយគ្នានោះដែរ អង្គភាពបានយកចិត្តទុកដាក់លើគោលនយោបាយកំណែទម្រង់ពន្ធនាគារគឺការអប់រំកែប្រែនិងស្ដានីតិសម្បទាដល់ជនជាប់ឃុំដែលមានអប់រំផ្លូវចិត្តរៀនអក្សរខ្មែរគ្រប់ចំណេះដឹង។
ចំណុចនេះអង្គភាពបានយកចិត្តទុកដាក់ធ្វើការបែងចែកចំណាច់ថ្នាក់សន្តិសុខដែលជាមូលដ្ឋានសម្រាប់ស្មើសុំបន្ធូរបន្ថយនិងលើកលេងទោសដល់ទណ្ឌិតស្របតាមនីតិវិធី។
លោកបានបន្តថា ៖ យោងគោលនយោបាយនិងមនុស្សធម៍ ជារៀងរាលឆ្នាំពិដេសនាឳកាសព្រឹត្តិការណ៍ជាតិសំខានៗ ថ្នាក់លើតែងណែនាំអោយមន្ត្រីពន្ធនាគារនុរក្សនិងមន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធពិនិត្យលើលក្ខណ៖សម្បត្តិ(គុណវិបត្តិ និងគុណសម្បត្តិ) របស់ទណ្ឌិតដើម្បីស្នើព្រះករុណាព្រះមហាក្សត្រដើម្បីព្រះរាជទានបន្ធូរបន្ថយ ឬលើកលែងលែងទោស។
លោកគឹង វណ្ណះ អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ៖ សំណើរសម្រាប់ឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខាងមុខ ទណ្ឌិតត្រូវបានស្នើការបន្ធូរទោស មានរយៈពេល៣ខែ មានចំនួន១៧នាក់។ និងបន្ធូរបន្ថយ ទោស រយះពេល៦ខែមានចំនួន១០នាក់/ ស្រី១នាក់។
លោកគឹង វណ្ណះ បានបង្ហាញពីការពង្រឹងការអនុវត្តច្បាប់ ដោយត្រូវតែនាំខ្លួនជនមានពិរុទ្ធនិងមានទោសមកផ្ទន្ទាទោស ទៅតាមច្បាប់។ ប៉ុន្តែលោកក៏បង្ហាញសមានចិត្តដែរ ដោយលោកបានផ្តាំផ្ញើរដល់អ្នកជាប់ឃុំទាំងឡាយត្រូវតែចេះកែខ្លួនឲ្យក្លាយជាមនុស្សមានឥស្សរភាព ជាមនុស្សល្អ ពលរដ្ឋល្អឡើងវិញ៕


