ហួសហេតុពេកហើយ ក្មេងស្រីអាយុ១២ឆ្នាំម្នាក់ ត្រូវឪពុកចុងចាប់រំលោភ បានសម្រេចប្រមាណ ១០លើក ទើបបែកធ្លាយប្តឹងសមត្ថកិច្ច ឃាត់ខ្លួន

ភ្នំពេញ ៖ ពិតជាគួរអោយអាសូរក្មេងស្រីរងគ្រោះ ទើបតែមានអាយុ១២ឆ្នាំសោះ ត្រូវឪពុកចុង ចាប់បង្ខំរួមភេទ​ បានសម្រេចប្រមាណ ១០លើក ទើបបែកធ្លាយប្តឹងសមត្ថកិច្ចនគរបាលខណ្ឌកំបូល ឃាត់ខ្លួន។

បើតាមលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងនគរបាលខណ្ឌកំបូល ទទួលផែនព្រហ្មទណ្ឌ បានអោយដឹងថា សង្ស័យឈ្មោះ ចក់ ជត អាយុ៤៥ឆ្នាំ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល។ រីឯក្មេងស្រីរងគ្រោះអាយុ១២ឆ្នាំ មុខរបរសិស្ស ត្រូវជាកូនចុងជនសង្ស័យ។

លោកបញ្ជាក់អោយដឹងថា កាលពីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ក្មេងស្រីរងគ្រោះបានរៀបចំដេកពេលថ្ងៃ ដោយម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះមិននៅផ្ទះ ស្រាប់តែជនសង្ស័យបានមកដេកលេងជាមួយក្មេងស្រីរងគ្រោះ រួចធ្វើសកម្មភាពរួមភេទ រហូត បានសម្រេច។ ពេលធ្វើសកម្មភាពរួច ជនសង្ស័យបាននិយាយគម្រាមក្មេងស្រីរងគ្រោះថា«កុំនិយាយប្រាប់គេប្រយ័ត្ន ខ្មាសគេ» និងនិយាយបន្ថែមទៀតថា «បើមិនធ្វើតាមគាត់ទេ គាត់នឹងនិយាយរឿងដេកជាមួយគាត់ ប្រាប់ទៅម្តាយរបស់ នាង»។ ក្រោយៗមកទៀត ជនសង្ស័យតែងតែរួមភេទជាមួយក្មេងស្រីរងគ្រោះ ក្នុងរយៈពេល ទៅ ០២ ទៅ ០៣ថ្ងៃ ម្ដង មិនថា ពេលយប់ ឬ ពេលថ្ងៃ ឲ្យតែម្តាយរបស់ក្មេងស្រីរងគ្រោះមិននៅផ្ទះ រហូតបានប្រហែល ១០លើក។

ដោយទ្រាំទៅនឹងសកម្មភាពនេះមិនបាន ក្មេងស្រីរងគ្រោះបាននិយាយប្រាប់ម្តាយមីងខាងម្តាយថា «ឪពុកចុង (ឈ្មោះ ជត) បានចាប់នាងរួមភេទបានចំនួន ប្រហែល ១០លើក» បន្ទាប់មកម្តាយមីងបានទូរស័ព្ទប្រាប់ឪពុកបង្កើត និងម្តាយបង្កើត របស់ក្មេងស្រីរងគ្រោះ ព្រមទាំងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរ បាលរដ្ឋបាលកន្ទោក ឈានដល់ការឃាត់ខ្លួនជនសង្ស័យ កាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ នៅចំណុចក្នុងបរិវេណសាលាបឋមសិក្សាកន្ទោក ផ្លូវជាតិលេខ៤ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលខណ្ឌកំបូល ជនសង្ស័យជាឪពុកចុងបានសារភាពថា ខ្លួនពិតជាធ្លាប់បានរួមភេទជាមួយក្មេងស្រីរង គ្រោះពិតប្រាកដមែន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២