ខេត្តកំពង់ធំ ៖ បុរស០៣នាក់ បានស្លាប់ និង០៥នាក់ទៀតរងរបួសធ្ងន់ស្រាល ខណៈនាំគ្នាចូលជ្រកភ្លៀង ក៏ស្រាប់តែមានរន្ទះបាញ់ ស្ថិតនៅចំណុចផ្ទះចាំចម្ការទួលស្មោញ ភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១។
សមត្ថកិច្ចមូលដ្ឋាបានអោយដឹងថា ជនរងគ្រោះទាំង០៨នាក់ ក្នុងនោះត្រូវឃាតករធម្មជាតិ រន្ទះបាញ់ស្លាប់០៣នាក់ ១.ឈ្មោះ ស៊ុន រ៉ា ភេទប្រុស អាយុ ៤២ឆ្នាំ (ស្លាប់់) ២.ឈ្មោះ ធួក លីម ភេទប្រុស អាយុ ៦២ឆ្នាំ (ស្លាប់់) ៣.ឈ្មោះ ឯម ស្រ៊ាន់ ភេទប្រុស អាយុ ៤៥ឆ្នាំ(ស្លាប់់)។
ចំណែកទី៤.ឈ្មោះ សួស គីម ភេទប្រុស អាយុ ៥៨ឆ្នាំ (របួសស្រាល) ៥.ឈ្មោះ ព្រុំ លាត ភេទប្រុស អាយុ ៦៧ឆ្នាំ (របួសស្រាល) ៦.ឈ្មោះ ធួក និល ភេទប្រុស អាយុ ៥៨ឆ្នាំ (របួសធ្ងន់) ៧.ឈ្មោះ សៀន យ៉ុន ភេទប្រុស អាយុ៣៥ឆ្នាំ (របួសធ្ងន់) ទាំងអស់គ្នារស់នៅភូមិ-ឃុំកើតហេតុខាងលើ ៨.ឈ្មោះ ខន ខាន់ ភេទប្រុស អាយុ (របួសស្រាល) នៅភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក។
ជនរងគ្រោះទាំង០៨នាក់ ជាក្រុមការងារជាមួយគ្នា ខណៈពេលមានភ្លៀងធ្លាក់ ក៏នាំគ្នាចូលជ្រក ភ្លាមនោះត្រូវរន្ទះបាញ់តែម្ដង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ។ ជនរងគ្រោះត្រូវបានសាច់ញាតិយកទៅព្យាបាល នៅមន្ទីរពេទ្យ។ ចំណែកសាកសព ប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕


