ខេត្តបន្ទាយមានជ័យ ៖ ត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ មានករណីធ្វើអត្តឃាត សម្លាប់ខ្លួន ០២ករណី បណ្តាលអោយ នេនមួយអង្គ និងបុរសម្នាក់ ស្លាប់ នៅស្រុកមង្លបូរី និង ស្រុកស្វាយចេក។
មន្ត្រីនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា ៖ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ មានសង្ឃនេន០១អង្គបានធ្វើអត្តឃាត សម្លាប់ខ្លួនឯងដោយឆាន់ថ្នាំសម្លាប់កណ្តុរបណ្តាលឲ្យសុគត។
សាមណេរតូចនោះមានព្រះនាម លី ពូតុង ព្រះជន្ម ១៧ព្រះវស្សា គង់នៅវត្តសឿ ស្ថិតនៅក្នុងភូមិដំរីក្រោម ឃុំសឿ ស្រុកងម្គលបូរី ខេត្តបន្ទាយមានជ័យ។
ប្រភពបន្តថា សាមណេរអង្គនេះ បួសបាន០៣ព្រះវស្សា គឺបួស ត ពី បួសមុខភ្លើងជូនឪពុកបានស្លាប់។ មុនធ្វើអត្តឃាត សង្ឃនេះបាននិមន្តទៅលេងញោមស្រី ជាម្តាយ នៅភូមិកំណើត ហើយពេលនោះដឹងរឿងថាម្តាយយកប្តីថ្មី ពេលនិមន្តត្រឡប់មកវត្តវិញ មិនមានស្រដីអ្វី ក៏យកថ្នាំសម្លាប់កណ្តុរមកឆាន់បណ្តាលឲ្យស្លាប់។
ចំណែកមន្ត្រីនគរបាលស្រុកស្វាយចេក វិញបានអោយដឹងថា៖ នៅថ្ងៃទី៣០ខែឧសភា ឆ្នាំ២០២១វេលាម៉ោង០២និង៤០នាទី ឈ្មោះពៅ រឹទ្ធីភេទប្រុសអាយុ៣១ឆ្នាំនៅភូមិគោកតាឯក ឃុំតាបែន ស្រុកស្វាយចេក ខេត្ត បន្ទាយមានជ័យ បានលេបថ្នាំសម្លាប់ខ្លួនឯង បណ្តាលឲ្យស្លាប់។
ក្រុមគ្រួសារ ថា បុរសនេះជាមនុស្សមានវិបត្តិផ្លូវចិត្ត ហើយក្រោយពីធ្លាក់ខ្លួនពិការកំបុតជើងស្តាំនោះ ប្រពន្ធសុំលែងលះ។
នគរបាលនិងគ្រូរពេទ្យថា បុរសរូបនេះពិតជាបានលេបថ្នាំប្រភេទ (ginkgo biloba) ដែលជាថ្នាំអាចបង្កអោយអោយស្លាប់បាន បើលេបលើសចំណុះ៕


