ឡើងកប់សេរីតារាចំរៀងវ័យក្មេងរូបស្រស់ និងអ្នកដឹងនាំសម្តែងប្រចាំផលិតកម្ម ថោន បានរួមគ្នាវិនិយោគបើកក្លឹបថ្មីមួយចំណាយមិនតិចជាងកន្លះលានដុល្លារ

(ភ្នំពេញ) ៖ ឡើងផ្អើលក្នុងវិស័យសិល្បៈនាំគ្នានិយាយថាស្ងាត់ៗតារាចម្រៀងវ័យក្មេងចូលចិត្តប្រើប្រាស់សម្ភារៈទំនើបទាន់សម័យ សុគន្ធ ថេរ៉ាយុ និងអ្នកដឹកនាំសម្ដែងនៅផលិតកម្មថោន រិទ្ធ អូមេហ្គា បានចូលហ៊ុនគ្នាបើកក្លឹបថ្មីក្នុងតម្លៃមិនតិចជាងកន្លះលានដុល្លានោះទេ។

អ្នកជិតស្និតបំផុតជាមួយតារាវ័យក្មេងរូបស្រស់ដែលកំពុងបំរើការងារនៅ ផលិតកម្ម ថោន សុំមិនបញ្ចេញឈ្មោះបានបង្ហើបប្រាប់ថា ជាការពិមែនលោក សុគន្ធ ថេរ៉ាយុ និង រិទ្ធ អូមេហ្គា បានចូលលុយគ្នាបើក ក្លឹប QUEENS KING Club អ្នកទាំងពីរនាក់បានរួមគ្នាវិនិយោគរួមគ្នាមិនតិចជាងកន្លះលានដុល្លារនោះទេ។

អ្វីដែលអ្នកជិតស្និតបំផុតរបស់តារាវ័យក្មេងរូបស្រស់ម្នាក់នេះបានបង្ហើបប្រាប់នេះវាជាការពិត ១០០% ពោលគឺនៅតាមបណ្តាញសង្គម Facebook ឈ្មោះថា Sokun Therayu Heng ដែលជឿជាក់ថាគឺជា អាខោនផ្ទាល់ខ្លួនលោក សុគន្ធ ថេរ៉ាយុ ដែលបានបង្ហោះរូបភាព QUEENS KING Club និង ខ្លឹមសារកាលពីយប់ថ្ងៃទី៣ ឧសភា ថា៖
« បើកសាកល្បងពីថ្ងៃនេះទៅ ជាមួយនឹង Discount 30% ទីតាំងនៅជិតស្តុបណានជីង បទទៅក្តាន់2 ហើយបត់តាមច្រកទី2 តាមភោជនីយ៍ដ្ឋានតាយតាយ3 »៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • អត្ថបទថ្មី