ពលករខ្មែរ ចំនួន២១នាក់ ត្រូវទាហានថៃ ចាប់ខ្លួន

ព្រំដែនកម្ពុជា-ថៃ ៖ ទោះបីជាដឹងថា ការលួចឆ្លងដែន ទៅកាន់ប្រទេសជិតខាង ជាអំពើខុសច្បាប់ និងមានការឆ្លងនៃជំងឺកូវីដ១៩ នៅឯប្រទេសថៃ ក៏នៅតែមានមេខ្យល់ ឆ្លៀងឪកាស នាំពលករ ឆ្លងចូលទៅដែរ។

ជាក់ស្តែងកាលពីចុងសប្តាហ៍កន្លងទៅ ទាហានថៃនៅខេត្តស្រះកែវ និងនៅស្រុកតាប្រាយ៉ា បានឃាត់ខ្លួន ពលករខ្មែរចំនួន២១នាក់ ខណៈឆ្លងដែននៅតំបន់ បាខៅលុចឆាងវ ភូមិលេខ១៤ ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ។

តាមការសាកសួរ ពលករបានប្រាប់ថា ពួកគេបានឆ្លងដែន ដើរកាត់ផ្លូវព្រៃដោយបង់ថ្លៃ តាមការជូនរបស់មេខ្យល់ខ្មែរ និងថៃក្នុងបំណងប្រថុយប្រថាន ទៅធ្វើការស៊ីឈ្នួលនៅខេត្តឈុនបូរី និងខេត្តសាមុត្រប្រាកាន ភាគនិរតីប្រទេសថៃ។

កងកម្លាំង និងក្រុមគ្រូពេទ្យជួរមុខបាននាំពលករទៅបំពេញបែបបទ យកសំណាករកកូវីដ-១៩ ធ្វើចត្តាឡីស័កមុននឹងបញ្ជូនមកប្រទេសកម្ពុជាវិញ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២