ចាស់ហើយមិនគិតរកវត្ត បែរជាមករកគុកទៅវិញ ! អាយុ៧៨ឆ្នាំទៅហើយ ទៅលួងលោមរំលោភក្មេងស្រីអាយុ១៤ឆ្នាំ រំលោភបានសម្រេច ៣ដង

ខេត្តបន្ទាយមានជ័យ ៖ បុរសវ័យចំណាស់ម្នាក់ អាយុ៧៨ឆ្នាំទៅហើយ មិនគិតទៅរកវត្តវ៉ា បែរជាមានចិត្តតិរិច្ឆាន ធ្វើសកម្មភាពលួងលោមរំលោភក្មេងស្រីអាយុ១៤ឆ្នាំម្នាក់រំលោភបានសម្រេចរហូតដល់ទៅ៣ដង ត្រូវបាននគរបាលចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់។

ហេតុការណ៍នេះ កើតឡើងនៅភូមិតាផោក ឃុំចង្ហា ស្រុកអូរជ្រៅ ហើយត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំចង្ហា។

លោកវរសេនីយ៍ឯកសែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ៖ ជនសង្ស័យមានឈ្មោះ ឆុត ឆាត់ ហៅ ពៅ បាន អាយុ៧៨ឆ្នាំ នៅភូមិតាផោក ឃុំចង្ហាស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ត រ ស អាយុ១៤ឆ្នាំ ឪពុកម្តាយនាងបានទៅធ្វើការនៅប្រទេសថៃ ហើយ រស់នៅជាមួយជីដូនចាស់ជរា។

លោកបញ្ជាក់ថា៖ នៅថ្ងៃទី១១ខែមិថុនាឆ្នាំ ២០២១ ដោយអ្នកជិតខាង ឈ្មោះ វឿង តឿង ភេទស្រី អាយុ៥៤ឆ្នាំ មើលឃើញរូបរាងក្មេងស្រីរងគ្រោះមានអាការៈខុសប្រក្រតី គាត់ក៏បានសួរនាំ។ ហើយក្មេងស្រីរងគ្រោះបាននិយាយប្រាប់ថា តា ឆុត ឆាត់ ហៅពៅ បាន រំលោភនាង។ ក្រោយពីឮដូច្នោះ ឈ្មោះ វឿង តឿង បានប្តឹងមកនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំចង្ហា បន្ទាប់មកសមត្ថកិច្ចបានហៅជនសង្ស័យទៅសួរនាំ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួងលោមក្មេងស្រីរងគ្រោះរំលោភមែន នៅក្នុងទ្រុងមាន់ក្រោយផ្ទះរបស់ខ្លួន បានសម្រេចចំនួន០៣ដង។ គឺតាំងពីអំឡុងខែឧសភា ឆ្នាំ២០២១មកម្លេះ ដោយលួងលោមឲ្យលុយនាង។ លើកទី១ចំនួន ២០,០០០រៀល, លើកទី២ ចំនួន១០,០០០រៀល និងលើកទី៣ចំនួន២០,០០០រៀលប៉ុណ្ណោះ។

ដោយផ្អែកលើបណ្តឹងក្រុមគ្រួសារក្មេងស្រីរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ឆុត ឆាត់ហៅពៅ បាន ត្រូវបានកម្លាំងនរបាលជំនាញ ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បញ្ជូនខ្លួនទៅសាលាដំបូខេត្តនៅរសៀលថ្ងៃទី១២ខែមិថុនា ឆ្នាំ២០២១ ចាត់ការតាមនីតិវិធី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២