ក្រសួងសុខាភិបាលវៀតណាម ចង់ពន្លឿនការចាក់វ៉ាក់សាំងការពារកូវីដ១៩ ឲ្យឆាប់បំផុត ខណៈពេលនេះទើបចាក់បាន ១.៥លាន ដូសប៉ុណ្ណោះ

ហាណូយ ៖ ក្រសូងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះបាននិយាយនៅក្នុងសេចក្តីថ្លៃងការមួយថា ខ្លួនចង់ពន្លឿនការចាក់វ៉ាក់សាំងការពារកូវីដ ១៩ ឲ្យបានឆាប់រហ័សបំផុតជូនដល់ប្រជាជនរបស់ខ្លួន ខណៈរហូតដល់ពេលនេះប្រជាជនវៀតណាម ប្រមាណ ១.៥លាននាក់ ទទួលបានការចាក់វ៉ាក់សាំងនេះយ៉ាងហោចមួយដូស នេះយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Vietnam News នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ នេះ។

ក្រសូងសុខាភិបាលវៀតណាមបានបន្តថា ខ្លួនបានផ្ងើរលិខិត ទៅតាមមន្ទីពេទ្យមួយចំនួនរួចហើយដើម្បីជំរុញលើរឿងនេះ ខណៈដែល ដំណាក់កាលទី ៣ នៃកម្មវិធីចាក់វ៉ាក់សាំងរបស់វៀតណាម នឹងចាប់ផ្តើមចាក់ជូន ដល់ប្រជាពលរដ្ឋមូលដ្នាននិងអ្នកពាក់ព័ន្ធទាំងអស់ផងដែរ។

នៅក្នុងតំណាក់កាលទី ៣ នេះផងដែរ វៀតណាមទើបតែទទូលបានវ៉ាក់សាំង Oxford / AstraZeneca ចំនួន ១,៦៨២,២០០ដូស ពីកម្មវិធីកូវ៉ាក់ កាលពីថ្ងៃទី ១៦ ខែឧសភានិង ២៨៨, ០០០ នៅថ្ងៃទី ២៥ ឧសភា ខណៈវ៉ាក់សាំង ៣០ លានដូសផ្សេងទៀតក៏នឹងមកដល់ ក្នុងកំឡុងឆ្នាំ ២០២១នេះផងដែរ។

គួរបញ្ជាក់ផងដែរថា វៀតណាមទើបចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន ១,៥ លានដែលទទួលបានយ៉ាងហោចមួយដូស និង ៥៩,៦០៨ នាក់ចាក់បាន២ ដូសពេញ ខណៈវៀតណាមមានគោលដៅ ធានាឲ្យបានវ៉ាក់សាំងសរុប ១៥០លានដូសក្នុងឆ្នាំនេះ សម្រាប់ចាក់ឲ្យមនុស្ស ៧០ភាគរយ នៃចំនួនប្រជាជនសរុបជាង ៩៦លាននាក់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២