កម្លាំងជំនាញចុះបង្ក្រាប គ្រឿងញៀន បានប្រមាណជិត៤០គីឡូក្រាម នៅខេត្តបន្ទាយមានជ័យ និងឃាត់ខ្លួនជនសង្ស័យប្រុសស្រី០៤នាក់

ខេត្តបន្ទាយមានជ័យ ៖ គ្រឿងញៀនប្រមាណ ប្រហែលជិត៤០គីឡូក្រាម ត្រូវបានកំលាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយ សមត្ថកិច្ចជំនាញ ខេត្តបាត់ដំបង ចុះបង្រ្កាប និងរឹបអូស ដោយឃាត់ខ្លួនជនសង្ស័យ នៅចំណុចផ្ទះល្វែង១កន្លែង ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

កំលាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកំលាំងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំបញ្ជាផ្ទាល់ ពី លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងបានការដឹកនាំសម្របសម្រួលពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងខេត្តបន្ទាយមានជ័យ រួមដំណើរដោយ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោក វរសេនីយ៍ទោ បោន សីហា អធិការស្ដីទីក្រុងប៉ោយប៉ែត បានសហការចុះអនុវត្តដីកាបញ្ជាអោយចូលខ្លួន នៅចំណុចផ្ទះល្វែង១កន្លែង ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាទីតាំង ជនល្មើសស្នាក់នៅ លុះក្រោយមក កងកម្លាំងនគរបាលក្រុងប៉ោយប៉ែត បានសហការ ឆែកឆេរនៅក្នុងលំនៅដ្ឋានខាងលើ ត្រួតពិនិត្យឃើញមានវត្ថុតាងសង្ស័យ គ្រឿងញៀន ដែលមានការវេចខ្ចប់ដាក់សំបកកញ្ចប់តែ ដែលមានពណ៌ទឹកមាស មានរូបសញ្ញាផ្កាយចំនួន៥ ដើម្បីបំភាន់ភ្នែកមហាជន និង សមត្ថកិច្ច តាមការប៉ាន់ស្មាន ប្រហែលជា ជិត៤០គីឡូក្រាម សមត្ថកិច្ច ក៏ធ្វើការឃាត់ ខ្លួនជនសង្ស័យចំនួន៤នាក់ ក្នុងនោះមាន ស្រីម្នាក់ ជាជនជាតិថៃ រួមនិងវត្ថុតាង សង្ស័យគ្រឿងញៀន។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថតាង កម្លាំងនគរបាលជំនាញកំពុងអនុវត្តតាមនិតិវិធី និងបន្ត៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២