ខេត្តកំពង់ចាម ៖ សត្វគោបា ចំនួន០២ក្បាល ត្រូវក្រុមជនសង្ស័យ បានដាក់ថ្នាំ បំពុលក្នុងស្មៅ ត្រូវបានម្ចាស់ប្រទះឃើញដេកងាប់ កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នៅ ភូមិគងជ័យ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។
ម្ចាស់គោបាទាំង២ក្បាល បានអោយដឹងថា សត្វគោទាំង០២ក្បាលនេះមានតំលៃសរុប ប្រមាណជា៦ពាន់ដុល្លារ ត្រូវបានជនសង្ស័យ ដាក់ថ្នាំបំពុលក្នុងស្មៅ ក្រោយផ្ទះ លុះព្រឹកឡើង ម្ចាស់គោ បានទៅយកស្មៅនោះ មកអោយគោស៊ី ដោយមិនដឹងថា ក្នុងស្មៅ មានថ្នាំពុលនោះទេ លុះព្រឹក ឡើងម៉ោងប្រមាណជាង៩ព្រឹក ក្រោយពីស៊ីស្មៅនោះហើយ ទើបមានការភ្ញាក់ផ្អើល ដោយឃើញសត្វគោទាំងពីរនេះ ដេកងាប់ នៅក្នុងក្រោលទោហើយ។
ម្ចាស់គោ បានទៅដាក់ពាក្យបណ្តឹង ដើម្បីអោយសមត្ថកិច្ច ស្វែងរកក្រុមជនសង្ស័យ មកផ្តន្ទាទោស តាមច្បាប់៕



