នារីម្នាក់ ត្រូវរថយន្ត ក្រឡុកស៊ីម៉ង់ត៍ កិនស្លាប់ នៅផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ចោមចៅ១

ភ្នំពេញ ៖ នារីម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដក្រឡុកស៊ីម៉ងត៍មួយគ្រឿង បើកបរមិនប្រយ័ត្ន ជ្រុលទៅបុកនិងកិនម៉ូតូ កាលពីម៉ោងជិត៦ល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២១ នៅតាមបណ្តោយផ្លូវ៥០ម៉ែតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងក្បាលពណ៌សពាក់ស្លាកលេខភ្នំពេញ 5A-0687ធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែតដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលទៅបុកនិងកិនម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BY-8009-ជិះដោយបុរសម្នាក់រួមដំណើរដោយនារីម្នាក់ទៀតធ្វើដំណើរស្របទិសគ្នាពីជើងទៅត្បូងដូចគ្នាហើយកិនពីលើបណ្ដាលឱ្យអ្នកជិះពីក្រោយម៉ូតូនិងអ្នករួមដំណើរដួលខ្ទាតចេញរងរបួសស្រាលនិងស្ត្រីម្នាក់ទៀតស្លាប់ភ្លាមៗនៅនឹងកន្លែង។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ទីតាំងកើតនោះហេតុនោះភ្លាមរួចទាក់ទងទៅផ្នែកជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញឱ្យចុះមកធ្វើការវាស់វែងនិងយកម៉ូតូជនរងគ្រោះនិងរថយន្តបង្ករទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២