ក្រសួងសុខាភិបាលវៀតណាម ៖ វ៉ាក់សាំងផលិតនៅវៀតណាម មិនទាន់មានភស្តុតាង លក្ខណៈវិទ្យាសាស្ត្រ គ្រប់គ្រាន់ដើម្បីផ្តល់ការអនុម័ត នៅឡើយទេ

វៀតណាម៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានវៀតណាម VN Express នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២១ នេះបានឲ្យដឹងថា ក្រសួង សុខាភិបាល វៀតណាម បាន និយាយ ថា ខណៈពេលនេះវ៉ាក់សាំង បង្ការ កូវីដ-១៩ Nanocovax មិនមានទិន្នន័យគ្រប់គ្រាន់អំពីប្រសិទ្ធភាព និងសុវត្តីភាព ដើម្បីផ្តល់ការអនុម័តដល់ការប្រើប្រាស់បន្ទាន់នៅឡើយទេ។

លោក Nguyen Ngo Quang អនុប្រធានរដ្ឋបាលបច្ចេកវិទ្យាវិទ្យាសាស្ត្រ បាននិយាយថា វ៉ាក់សាំងបង្ការ កូវីដ-១៩ដែល ផលិតដោយក្រុមហ៊ុន Nanogen ស្ថិត ក្រោម ការ សាក ល្បង ដំណាក់ កាល ទី ២ហើយ ប៉ុន្តែវាបាន បង្ហាញ ពី ភាពស៊ាំក្នុង ទំហំ គំរូ នៅ តែ តូច ពេក ។

លោក បាន ឲ្យ ដឹង ថា រហូតមកដល់ពេលនេះអាជ្ញាធរ មិន ទាន់ បាន ទទួល ទិន្នន័យ ពី របៀប ដែល វ៉ាក់សាំង នេះ ដែលអាចការពារជំងឺ កូវីដ-១៩ នៅឡើយទេ។ លើស ពី នេះ ទៀត អ្នក ជំនាញ ក៏ នឹង ត្រូវ ធ្វើ ការ វាយ តម្លៃ អំពី ប្រតិកម្ម ភាពស៊ាំ និង ប្រសិទ្ធភាព របស់ វ៉ាក់សាំង យ៉ាងហោចណាស់ ២ ខែ បន្ទាប់ ពី ការ ចាក់ ដូស ទី ២។

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃពុធនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១៣,៩៤៧នាក់ ក្នុងនោះស្លាប់៧០នាក់ផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២