ភ្នំពេញ ៖ លោក ហាស់ សុបិន្ត ត្រូវបានរាជរដ្ឋាភិបាល សម្តចជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចផ្ទេរភារកិច្ច ពីអភិបាលរងខេត្តកំពត មកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ ក្រោយពីបែកធ្លាយ នូព័ត៌មានមិនប្រក្រតី មួយថា លោក ហាស់ សុបិន្ត បានយករថយន្តរដ្ឋ កែផ្លាកលេខ រួចយកទៅបញ្ចាំ បានលុយចំនួន៣ម៉ឺនដុល្លារ។
ក្នុងលិខិតកិច្ចសន្យាបញ្ចាំរថយន្ត ដែលបានបែកធ្លាយកាលពីពេលថ្មីៗនេះ បានសរសេរថា ៖ ខ្ញុំបាទឈ្មោះ ហាស់ សុបិន្ត ភេទប្រុស អាយុ៣៩ឆ្នាំ បានបញ្ចាំរថយន្តម៉ាក ឡិចស៊ីស Lx570 ឆ្នាំផលិត២០២១ អោយទៅឈ្មោះ អេង អូន អាយុ៤២ឆ្នាំ ក្នុងទឹកប្រាក់៣ម៉ឺនដុល្លារគត់ ពដោយអោយការប្រាក់ ៣ភាគរយក្នុងមួយខែ ដោយគិតចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ តទៅ ហើយបើរថយន្តនេះមានអ្នកតវ៉ា ខ្ញុំនឹងទទួលខុសត្រូវចំពោះមុខច្បាប់៕


