កាន់កាំបិទប៉័ងតោ ទៅលួចទូរស័ព្ទ ចូលទៅឃើញប្រពន្ធគេស្អាត ចង់គំរាម រំលោភ ត្រូវស្ត្រីរងគ្រោះ ប្រើល្បិច ជាប់ខ្នោះសមត្ថកិច្ចស្អាត

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ កាន់កាំបិតប៉័ងតោង បំណងចូលទៅលួចទូរស័ព្ទក្នុងផ្ទះគេ ប៉ុន្តែពេលចូលទៅដល់ ឃើញប្រពន្ធគេស្អាត ទាញកាំបិតគំរាម បម្រុងនឹងរំលោភ តែស្រ្តីរងគ្រោះមានល្បិចខ្ពស់ បោកអោយលោកចោរល្មោភកាម លួងឲ្យទៅក្នុងបន្ទប់ទឹក ហើយក៏ស្រែក អោយប្តី និងអ្នកជិតខាងជួយ ចាប់ប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍ដ៏ហួសចិត្តនេះ បង្កអោយមានការភ្ញាកផ្អើលឡើងកាលពីម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យមានឈ្មោះ ភ័ក្រ ភេទប្រុស អាយុ ២១ឆ្នាំ ស្នាក់នៅក្បែរវត្តខ្ទរ នៅក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ មុខរបមិនពិតប្រាកដ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានជនរងគ្រោះ បានទំនាក់ទំនងហៅសមត្ថកិច្ចឲ្យធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានចូលទៅក្នុងផ្ទះគេ លួចទូរសព្ទដៃបានមួយគ្រឿង ពេលលួចបានសម្រេច ជនសង្ស័យបានឃើញស្រ្តីរងគ្រោះ កំពុងតែដេកស្លៀករ៉ូប ក៏បានឡើងជិះពីលើស្រ្តីរងគ្រោះ ហើយក៏យកដៃបៀតបៀនទៅជនរងគ្រោះ និងគំរាមកុំឲ្យស្រែក បើហ៊ានស្រែក គេនឹងសម្លាប់ចោលភ្លាម ។ ពេលនេះស្រ្តីរងគ្រោះ ក៏ប្រើល្បិចវិញ ធ្វើជាលួងលោមជនសង្ស័យឲ្យទៅបន្ទប់ទឹក ជនសង្ស័យក៏ស្លុងអារម្មណ៍ទៅទៀតភ្លេចខ្លួន ទើបស្ត្រីរងគ្រោះ ក៏ស្រែកឆោឡោខ្លាំងៗឲ្យប្ដី និងអ្នកភូមិ ជួយចាប់បាន វាយស្វាគមន៍ម្នាក់មួយដៃ មួយជើង រហូតសន្លប់ ហើយក៏ទំនាក់ទំនងឲ្យសមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យខាងលើតែម្តង។

ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់ប៉ុស្តិ៍ព្រែកលៀប ដើម្បីសាកសួរនិងបញ្ជូនបន្តទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដើម្បីចាត់ការតាមច្បាប់បន្តទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២