នាយឧត្តសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ចូលរួមរំលែកមរណទុក្ខ ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ ដែលត្រូវឃ្លាតលោកឪពុកជាទីស្រលាញ់

ភ្នំពេញ ៖ នាយឧត្តសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្ញើសារចូលរួមរំលែកមរណទុក្ខ ដល់គ្រួសារ ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលបាត់បង់លោកឪពុកបង្កើត ជាទីស្រាលាញ់។

ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា មានសេចក្តីក្តុកក្តួល និងសោកស្ដាយជាអនេក ដោយបានទទួលដំណឹងដ៏ក្រៀមក្រំអំពីមរណភាព របស់ ឧបាសក ឆៃ គីមឆន នៅថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៥៣០នាទី ក្នុងជន្មាយុ ៩៨ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់ ឧបាសក ឆៃ គឹមឆន គឺជាការបាត់បង់នូវឪពុក ឪពុកក្មេក និងជីតា ដែលជាទី គោរពស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ ដែលបានខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គចិញ្ចឹមបីបាច់ថែរក្សា និងបានអប់រំណែនាំផ្ដល់ដំបូន្មានធ្វើអោយកូន-ចៅបានក្លាយជាបញ្ញវន្ត និងជាថ្នាក់ដឹកនាំដែលមានស្នាដៃ ក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាមូលដ្ឋានដ៏ចម្បងក្នុងការអភិវឌ្ឍសង្គមជាតិ។ ម្យ៉ាងវិញទៀតមរណភាពរបស់ ឧបាសក ឆៃ គឹមធន ក៏ជាការបាត់បង់នូវពុទ្ធសាសនិកដ៏គំរូ ដែលតែងតែជួយ គាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនានាទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ សម្រាប់ទុកជាប្រយោជន៍ដល់ ប្រជាពលរដ្ឋទូទៅ និងសង្គមជាតិ។

នៅក្នុងពេលវេលាដ៏សែនក្រៀមក្រំរំជួលចិត្តនេះ ខ្ញុំនិងភរិយា ព្រមទាំងមន្ត្រីនគរបាល នៃអគ្គស្នង ការដ្ឋាននគរបាលជាតិ សូមចូលរួមសម្ដែងនូវសមានទុក្ខដោយក្តីសោកស្ដាយអាឡោះអាល័យ និងសូមបួង សួងឧទ្ទិសដល់គុណបុណ្យព្រះរតនត្រ័យជួយដល់ដួងវិញ្ញាណក្ខន្ធរបស់ ឧបាសក ឆៃ គឹមឆន សូមឆាប់បាន យោនយកកំណើតចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ មេត្ត ទទួលនូវសមានចិត្តចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំបំផុតអំពីយើងខ្ញុំទាំងអស់គ្នា។

ពិធីបុណ្យសព ធ្វើនៅផ្ទះលេខ ៦៩ ផ្លូវ P01 (បុរីប៉េងហួត ផ្លូវជាសុផារ៉ា) សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២