សម្តេចវិបុលេសនាភក្តី សាយ ឈុំ ចូលរួមរំលែកមរណទុក្ខ ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ ដែលត្រូវឃ្លាតលោកឪពុកជាទីស្រលាញ់

ភ្នំពេញ ៖ សម្តេចវិបុលេសនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានផ្ញើសារចូលរួមរំលែកមរណទុក្ខ ដល់គ្រួសារ ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលបាត់បង់លោកឪពុកបង្កើត ជាទីស្រាលាញ់

ក្នុងសាររំលែកទុក្ខ របស់សម្តេចវិបុលេសនាភក្តី សាយ ឈុំ បានសរសេរថា “ខ្ញុំ និងភរិយា មានសេចក្តីសង្វេគ និងសោកស្តាយឥតឧបមាចំពោះមរណភាពរបស់លោកតា ឧបាសក ឆៃ គឹមឆេន ត្រូវជាឪពុកបង្កើតរបស់ឯកឧត្តម ដែលបានទទួលមរណភាពកាលពីថ្ងៃសុក ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១ ក្នុង ជន្មាយុ ៩៨ឆ្នាំ ដោយជរាពាធ”។

ក្នុងវេលាប្រកបដោយសេចក្តីទុក្ខព្រួយដ៏សង្វេគក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែក មរណទុក្ខជាមួយ ឯកឧត្តម និងក្រុមគ្រួសារ ចំពោះការបាត់បង់ដ៏ធំធេងនូវអ្នកមានគុណ ជាឪពុក និង ជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាជាទីបំផុត ដែលកន្លងមក បានតស៊ូចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតា រហូតក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់ សង្គមជាតិ។

ខ្ញុំ និងភរិយា សូមចូលរួមរំលែកនូវទុក្ខព្រួយដ៏ក្រៀមក្រំនេះជាមួយ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកតា ឧបាសក ឆ គឹមឆេន បានទៅ កាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូម ឯកឧត្តម នាយឧត្តមសេនីយ៍ និងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនា ចែករំលែកទុក្ខ ដោយក្តីក្រៀមក្រំ ពីខ្ញុំនិងភរិយា។

ពិធីបុណ្យសព ធ្វើនៅផ្ទះលេខ ៦៩ ផ្លូវ P01 (បុរីប៉េងហួត ផ្លូវជាសុផារ៉ា) សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២