ភ្នំពេញ៖បុរសម្នាក់បើកម៉ូតូឡាំប្រឺតាមកឈប់លើស្ពានជ្រោចង្វាលោតទឹកសម្លាប់ខ្លួនលិចបាត់ទៅក្នុងទន្លេ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅម៉ោង ៤និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅលើស្ពានជ្រោយចង្វាចាស់ នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ វ័យជិត៤០ឆ្នាំ ស្លៀកពាក់ អាវក្រណាត់ដៃវែង ពណ៌ស ស្លៀកខោពណ៌ខ្មៅ បើកម៉ូតូឡាំប្រឺតាមួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1HZ-5832 ក្នុងទិសដៅពីលិចទៅកើត មកឈប់នៅលើស្ពានជ្រោយចង្វាចាស់ រួចចុះពីលើបើកម៉ូតូឡាំប្រឺតារបស់ខ្លួន ឈរនៅបង្កាន់ដៃស្ពានជ្រោយចង្វា ប្រមាណ៤ ទៅ៥នាទី តែម្នាក់ឯង។ ស្រាប់តែមួយសន្ទុះក្រោយមក បុរសរូបនោះបានលោតពីលើស្ពានជ្រោយចង្វាទៅក្នុងទឹកលិចបាត់ ដោយបន្សល់ទុកតែបើកម៉ូតូឡាំប្រឺតា និងស្បែកជើងផ្ទាត់ពណ៌ខៀវមួយគូរតែប៉ុណ្ណោះ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ទីតាំងកើតហេតុ និងយកបើកម៉ូតូឡាំប្រឺតា ជារបស់បុរសដែលលោតទឹកសម្លាប់ខ្លួនទៅរក្សាទុក ដើម្បីរង់ចាំក្រុមគ្រួសារ ឬសាច់ញ្ញាតិ មកទទួលនៅពេលក្រោយ៕


