គួរអោយអាសូរ! នារីវ័យក្មេង ជនជាតិហ្វាំងឡង់ ជួបគ្រោះថ្នាក់ចរាចរ ត្រូវរថយន្តបុកស្លាប់ទាំងព្រឹក នៅស្រុកទឹកឈូ

ខេត្តកំពត ៖ គ្រោះថ្នាក់ចរាចរដ៏គួរអោយរន្ធត់មួយ បណ្តាលអោយនារី វ័យក្មេងជនជាតិហ្វាំងឡង់ម្នាក់ បានស្លាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយត្រូវរថយន្តមួយគ្រឿង ធ្វើដំណើរស្របទិសគ្នាបុក កាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៣ ក្នុងភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកទឹកឈូ បានឱ្យដឹងថា ៖ នារីរងគ្រោះ ក្នុងហេតុការណ៍ខាងលើ ឈ្មោះ ហ្វ្រេយ៉ា មេលីសា (Freya Melissa) អាយុ២៤ឆ្នាំ ស្នាក់នៅភូមិព្រៃត្នោត ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។

សមត្ថកិច្ចបន្តថា ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងនៅលើផ្លូវជាតិ លេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ ១៥២-១៥៣ រវាងរថយន្ត និងម៉ូតូដែលមាន ទិសដៅស្របគ្នា។ មុនគ្រោះថ្នាក់កើតឡើង គេឃើញនារីជាជនបរទេសបានបើកម៉ូតូ តែម្នាក់ឯង មកពីទិសខាងលិច។ ស្របពេលនោះ ស្រាប់តែមានរថយន្តមួយគ្រឿង មកពីក្រោយ បានបុកម៉ូតូពេញទំហឹង រួចបង្កើនល្បឿន បើកគេចបាត់តែម្តង។ ចំណែកជនរងគ្រោះ បានស្លាប់នៅលើថ្នល់ ក្បែរម៉ូតូយ៉ាងអាណោចអធ័មបំផុត។

សមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ តែមិនអាចកំណត់ ភិនភាគរថយន្តបង្កបានឡើយ។ ដោយឡែក ម៉ូតូម៉ាក Aprillia ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1BQ-0261 ត្រូវបានយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ ផ្លូវគោក៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២