៣នាក់របួសធ្ងន់ ក្នុងហេតុការគ្រោះថ្នាក់ចរាចរ រវាងរថយន្តពីរគ្រឿងបុកគ្នាបណ្តាលឲ្យឆេះខ្ទេចទាំង២

ខេត្តកណ្ដាល ៖ រថយន្តស៊េរីទំនើប បើកលឿនជ្រុលទៅបុក រថយន្តកូរ៉េលក់ការ៉េម បណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើង កាលម៉ោង៨និង៤០នាទីយប់ ថ្ងៃចន្ទ ទី៩ ខែសីហា ឆ្នាំ២០២១ស្ថិតតាមបណ្ដោយផ្លូវ 21B ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថារថយន្តម៉ាករថយន្តឡិចស៊ីស NX200T ពាក់ស្លាកលេខភ្នំពេញ 2BO-8772 បើកបរដោយបុរសម្នាក់ ( រងរបួសធ្ងន់ ) រីឯរថយន្តម្ខាងទៀតរថយន្តកូរ៉េ ពាក់ស្លាកលេខ ភ្នំពេញ3D-7735 ជារថយន្តលក់ការ៉េម បើកបរនិងធ្វើដំណើរ ២នាក់ប្ដីប្រពន្ធ (រងរបួសធ្ងន់ទាំង២ ) ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុន ពេលកើតហេតុគេ ឃើញរថយន្តកូរ៉េ បើកបរក្នុងទិសដៅពីកើតទៅលិច ក្នុងគោលបំណងត្រឡប់ក្រោយ បំណងត្រឡប់ទៅផ្ទះវិញ នៅភូមិស្អាងភ្នំ ខណៈបត់ឆ្វេងដៃបាន បន្តិច ស្រាប់តែមានរថយន្ត ឡិចស៊ីសNX200t មកពីលិច បើកយ៉ាលឿន ជ្រុលទៅបុកចំពាក់កណ្ដាលរថយន្តកូរេប៉ើងជាច្រើនម៉ែត្រ ហេីយរថយន្តបានបន្តទៅបាក់បង្គោលភ្លើង និងបោកផ្ទប់គៀបជាប់អ្នកបើករថយន្ត ត្រូវបានពលរដ្ឋជួយយកចេញ ទើបផ្ទុះឆេះរថយន្ត យ៉ាងសន្ធោសន្ធៅសល់តែគ្រោងដែក ។

បន្ទាប់កើតហេតុ សមត្ថកិច្ចវាស់វែង យករថយន្តទាំងពីរគ្រឿង ទៅរក្សាទុក នៅស្នងការខេត្តកណ្ដាល រង់ចាំដោះស្រាយនៅពេលក្រោយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២