ហាមរាល់ថ្ងៃ ចាប់បានរាល់ថ្ងៃ! ពលករចំនួន១០នាក់ ត្រូវបានឃាត់ខ្លួន ខណៈនាំគ្នាបម្រុងឆ្លងដែនទៅរកការងារធ្វើដោយខុសច្បាប់

ព្រំដែនកម្ពុជា ថៃ ៖ ពលករខ្មែរចំនួន១០នាក់ បានលបឆ្លងអូរព្រំដែនចូលទៅក្នុងទឹកដីថៃ ដើម្បីរកការងារធ្វើដោយខុសច្បាប់ ប៉ុន្តែត្រូវបានក្រុមទាហានថៃចាប់ខ្លួនចំនួន៥នាក់ ចំណែក៥ នាក់ទៀត ប្រឹងរត់ឆ្លងអូរព្រំដែនចូលមកកម្ពុជាវិញ ក៏ត្រូវបាននគរបាលវរៈព្រំដែនកម្ពុជាឃាត់ខ្លួនបានដែរ កាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចភូមិ៥ ឃុំណងតាខុង ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ។

សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលឃាត់ខ្លួនគឺមានពលករខ្មែរចំនួន១០នាក់ បានលបឆ្លងអូរព្រំដែនចូលទៅក្នុងទឹកដីថៃ ស្របពេលដែលកម្លាំងទាហានថៃកំពុងល្បាត ក៏បានស្ទាក់ចាប់បាន៥នាក់ (ប្រុស១ ស្រី៤)។

សមត្ថកិច្ចបន្តថា ដោយឡែកពលករ៥នាក់ទៀត បានរត់ឆ្លងដែនត្រឡប់ចូលមកកម្ពុជាវិញ ហើយក៏ត្រូវកម្លាំងវរៈការពារព្រំដែនកម្ពុជាឃាត់ខ្លួនបាននៅវេលាម៉ោង១១ ថ្ងៃត្រង់ នាថ្ងៃដដែលផងដែរដោយសារតែបច្ចុប្បន្នខេត្តជាប់ព្រំដែនថៃទាំងអស់កំពុងត្រូវបានបិទខ្ទប់នៅឡើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២