ខេត្តត្បូងឃ្មុំ ៖ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានសម្រេច ចេញលិខិតបង្គាប់ការស្តី ការប្រគល់ភារកិច្ចបណ្តោះអាសន្ន ដោយបញ្ឈរជើងលោក លឿង រដ្ឋា អធិការស្រុអូរាំងឪជាបណ្តោះ ដោយសារតែរឿង ពុករលួយផ្ទៃក្នុង។
ចំពោះករណីនៃការដកបញ្ឈរជើងបណ្តោះអាសន្ននេះ បន្ទាប់កូនចៅដែលជាមន្រ្តីថ្នាក់ ក្រោយកើតទុក្ខមិនសុខចិត្ត បានចូលទៅឡាយផ្ទាល់ ដល់ក្នុងអធិការដ្ឋាននគរបាលស្រុកអូរាំងឪ ថា លោកអធិការ បានជេរប្រមាថ និងជេរម្រាយ រួមទាំង ស៊ីលុយប្រាក់ខែ ចំនួន៧០ម៉ឺន រៀល ជាថ្នូរ អោយកូនចៅ ទៅបង្កើត មុខរបរ នៅខាងក្រៅ។
មន្ដ្រីនគរបាលស្រុកអូរាំងឪ រូបនេះបានបន្តទម្លាយរឿងរ៉ាវពាក់ព័ន្ធអំពើពុករលួយរបស់លោក លឿង រដ្ឋា អធិការនគរបាលស្រុកអូរាំងឪ ថា លោកអធិការ បានរករឿងគាត់រកស៊ីរត់តាក់ស៊ី ក្នុងអំឡុងពេលគាត់រត់តាក់ស៊ីដោយបានសុំលោកអធិការលោកលឿង រដ្ឋា រត់តាក់ស៊ីនៅពេលព្រឹក ហើយនៅពេលថ្ងៃគាត់ចូលបំរើការងារវិញ ព្រមទាំងបង់លុយអោយលោកលឿង រដ្ឋា អធិការ ចំនួន៧០ម៉ឺនរៀលជារៀងរាល់ខែចូលអង្គភាពមិនដែលខានឡើយ ស្របពេលនោះលោកអធិការក៏បានអនុញ្ញាតដែរ។
ក្រោយមកលោកកើតជម្ងឺកូវីដ ទំនងក្លាចបែកការ ស្រាប់តែពេលនោះលោកលឿង រដ្ឋា ដែលជាអធិការរូបនេះបានសរសេររបាយការណ៍ ទៅលោកស្នងការថាលោកអសកម្មនឹងការងារទៅវិញក៏ប៉ុន្ដែឥឡូវនេះស្នងការបានហៅគាត់ទៅដើម្បីទទួលពិន័យតែលោកមិនទាន់ទៅទេ គឺលោកសួរឲ្យដឹងរឿងសិន។
ប៉ុន្តែករណីខាងលើនេះ តើអ្នកសូក និងអ្នកទទួលសំណូក ដែលនាំគ្នាព្រឹត្តខុសដូចគ្នានោះ ម្នាក់ណាទទួលទោស ធ្ងន់ជាង ដែលពួកគាត់សុទ្ធតែជាអ្នកកាន់ច្បាប់ យល់ដឹងពីច្បាប់យ៉ាងច្បាស់ ប៉ុន្តែដោយសារទឹកប្រាក់ និងភាពធូររលុង របស់អង្គភាព បានបណ្តែតបណ្តោយកើតមានអំពើពុករលួយ នេះកើតមានបាន។ មហាជនចាំមើលថា លោកអធិការត្រូវបានដកបញ្ឈជើងហើយ ចុះនៅឡើយ អ្នកដែលឈរ ឡាយ បង់លុយជូនមេ ក្នុងមួយខែ៧០ម៉ឺនរៀលនោះ តើអាចនឹងទទួលទោសទានដែរឬទេ?៕


