នៅភាគនិរតីប្រទេសជប៉ុនការរញ្ជួយដីជាបន្តបន្ទាប់ប៉ុន្តែគ្មានការព្រមានពីរលកស៊ូណាមិទេ

(តូក្យូ) ៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ីន ហួរ នៅព្រឹកថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៩នេះបានឲ្យដឹងថា
ទីភ្នាក់ងារអាកាសធាតុនៅឆ្នេរភាគអាគ្នេយ៍នៃកោះឃីស៊ូ (Kyushu) នៅភាគនិរតីប្រទេសជប៉ុនត្រូវបានរញ្ជួយដីជាបន្តបន្ទាប់ កាលពីព្រឹកថ្ងៃសុក្រទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសនេះបាននិយាយថាទោះបីជាយ៉ាងណាមិនមានសញ្ញារការព្រមានពីរលកស៊ូណាមិទេ។

យោងទៅតាមទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) ការរញ្ជួយដីកម្រិត ៥.៦ រិចទ័រនៅឯនាយឆ្នេរសមុទ្របានបក់បោកទៅលើខេត្ត Miyazaki និងខេត្តជិតខាងនៅម៉ោង ៧ និង ៤៣ នាទីព្រឹកម៉ោងក្នុងស្រុក។

JMA បាននិយាយថាការរញ្ជួយដីនេះបានវាយប្រហារលើ៣តំបន់ នៅក្នុងខេត្ត Kumamoto, Oita និង Kagoshima ហើយតំបន់ ៣ ផ្សេងទៀតស្ថិតនៅជុំវិញនេះ។

យោងតាមក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់ជប៉ុនបានឱ្យដឹងថាស្ថានីយ៍ថាមពលនុយក្លេអ៊ែរនៅក្នុងតំបន់មិនបានរាយការណ៍ពីភាពមិនប្រក្រតីណាមួយទេ។

ទោះបីជាយ៉ាងណាក៏ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាការរញ្ជួយនេះអាចពន្យារពេលការហោះហើរនៅអាកាសយានដ្ឋាន Miyazaki, Kumamoto និង Kagoshima ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News