ក្រុមតាលីបង់ ប្រកាសបង្កើតរដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មី នៅថ្ងៃទី៣ ខែកញ្ញាខាងមុខនេះ បន្ទាប់ពីអាមេរិកបានដកទ័ពទាំងស្រុង

តាលីបង់ ៖ ប្រភពពីគណៈកម្មការយោធារបស់ចលនាតាលីបង់បានឲ្យដឹងថា ក្រុមតាលីបង់នឹងប្រកាសបង្កើតរដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មី នៅថ្ងៃទី ៣ ខែសីហាខាងមុខនេះ បន្ទាប់ពីអាមេរិកបានដកកងកម្លាំងចុងក្រោយចេញពីប្រទេសនេះ ប៉ុន្តែសមាសភាពរបស់ពួកគេនៅតែមិនប្រាកដប្រជាឡើយ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sputnik។

បើតាមប្រភពដដែលបានបន្ថែមក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា គេនៅមិនទាន់ដឹងថាអ្នកណានឹងចូលជាសមាជិករដ្ឋាភិបាល និងមានទម្រង់បែបណានោះទេ។

លោក Anas Haqqani មេដឹកនាំជាន់ខ្ពស់តាលីបង់បានប្រាប់សារព័ត៌មាន Al Jazeera ថា រដ្ឋាភិបាលថ្មីនឹងចេញជារូបរាងនៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ។
ទោះជាយ៉ាងណា លោកបានបន្ថែមថា វាដូចជាលឿនពេកក្នុងការនិយាយថា អ្នកណាខ្លះនឹងក្លាយជាសមាជិកនៃគណៈរដ្ឋមន្ត្រីថ្មីនេះ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១៥ ខែសីហា ក្រុមតាលីបង់បានចូលមកកាន់កាប់ទីក្រុងកាប៊ុល ដោយផ្ដួលរលំរដ្ឋាភិបាលស៊ីវិលដែលគាំទ្រដោយអាមេរិកក្រោយមហាអំណាចមួយនេះប្រកាសដកទ័ព ។ នៅថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១នេះ គឺជាកាលបរិច្ឆេទ ដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានកំណត់ឲ្យកងទ័ពអាមេរិក ត្រូវចេញផុតទាំងស្រុងពីអាហ្វហ្គានីស្ថាន។ ជើងហោះហើរចុងក្រោយរបស់យោធាអាមេរិក បានចេញពីអាហ្វហ្គានីស្ថាន កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ គឺមួយថ្ងៃមុនពេលកំណត់់ផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២